សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ពាក់ព័ន្ធការប្រកួតកីឡាករប្រដាល់នៅខេត្តសៀមរាប
សៀមរាប ៖ សារសម្លេងប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមឲ្យបងប្អូនដែលគាំទ្រវិស័យកីឡាប្រដាល់ សូមបញ្ចប់ការរិះគន់ និងវាយប្រហាគ្នាទាក់ទិន នឹងការប្រកួនកីឡាប្រដាល់នៅខេត្តសៀមរាបកន្លងទៅ រវាង កីឡាករឈឿង ល្វៃ និង កីឡាករថៃ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនប្រកួតច្បាស់ជាមានការស្រុះស្រួលគ្នារួចហើយលើរបៀបប្រកួត៣ទឹកឬ៥ទឹក។ អាជ្ញារកណ្តាលគ្មានសិទ្ធបន្ថែមឬបន្ថយនោះឡើយ ហើយក៍មិនមែនកំហុសអាជ្ញាកណ្តាលដែរ៕