ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្លំលួចទូរសព្ទពីពលរដ្ឋចូលលេងសង្រ្កានឆ្នាំថ្មី នៅវត្តភ្នំ បានទូរសព្ទ១៥គ្រឿង ខ្សែក រួមទាំងលុយមួយចំនួន

140

 

ភ្នំពេញ ៖ ជនសង្ស័យមានគ្នា៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីលួចខ្វេះទូរសព្ទបាន១៥គ្រឿង ខ្សែក រួមទាំងលុយមួយចំនួន ពីប្រជាពលរដ្ឋដើលេងសង្រ្កានឆ្នាំថ្មីក្នុងបរិវេណវត្តភ្នំ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដនៅឡើយ។

បើយោងតាមការបញ្ជាក់ពីជនរងគ្រោះ មានទាំងបុរសនិងនារីជាច្រើននាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយរូបគាត់បាននាំគ្នាទៅលេងក្នុងសង្រ្កានឆ្នាំថ្មី លេងបាញ់ទឹកនិងប៉ាតម្សៅ រាំលេងយ៉ាងសប្បាយនៅក្នុងបរិវេណវត្តភ្នំ ហើយភ្លាមនោះដែរ ស្រាប់តែមានបុរសជាជនសង្ស័យមានគ្នា៣នាក់ អាយុប្រហែល២០ឆ្នាំជាង មកបន្លំធ្វើជាលេងបាញ់ទឹកនិងប៉ាតម្សៅទៅលើនារីៗ និងបុរស រួចក៏បានឆ្លៀតឱកាសខ្វែសយកទូរសព្ទ និងខ្សែក រួមទាំងលុយមួយចំនួនទៀតពីជនរងគ្រោះមួយសន្ទុះ ក្រោយមកជនរងគ្រោះជាច្រើននាក់ មានទាំងបុរសនិងនារី ក៏នាំគ្នាទៅកន្លែងទីស្នាក់ការ សុំប្រកាសដើម្បីស្វែងរកសម្ភារៈ និងឲ្យបងប្អូនដែលមកលេង ក្នុងបរិវេណវត្តភ្នំប្រុងប្រយ័ត្នទាំងអស់គ្នា ក្រោយពីជនរងគ្រោះ សុំប្រកាស់បាត់សម្ភារៈរួច កម្លាំងសមត្ថកិច្ចប្រចាំការ នៅក្នុងបរិវេណវត្តភ្នំ ក៏បានដើរល្បាតប្រទះឃើញ បុរសជាជនសង្ស័យទាំង៣នាក់នោះ កាន់កាបូបមួយ ហើយកំពុងតែអង្គុយរាប់ទូរសព្ទ ភ្លាមនោះដែរ សមត្ថកិច្ចក៏ចូលទៅឃាត់រួចពិនិត្យទៅឃើញមានខ្សែក ទូរសព្ទ១៥គ្រឿង រួមទាំងលុយមួយចំនួនផងដែរ ។

បន្ទាប់មកក៏យកជនសង្ស័យទាំង៣នាក់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំ និងជនរងគ្រោះទាំងអស់ ដើម្បីធ្វើការសាកសួរនាំបន្ត នឹងចាត់ការជនសង្ស័យទាំង៣នាក់ ទៅតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង