ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តៃវ៉ាន់​នឹង​ទិញ​មី​ស៊ី​ល​ប្រឆាំងនាវាពីសហរដ្ឋ​អាមេរិក​ចំនួន ​៤០០​គ្រាប់ ​ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​របស់​ចិន

112

បរទេស ៖ កាលពីថ្ងៃចន្ទ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា តៃវ៉ាន់នឹងទិញមីស៊ីលHarpoon បាញ់ចេញពីដីពីសហរដ្ឋអាមេរិកចំនួន ៤០០គ្រាប់ ដើម្បីប្រឈមមុខនឹងកំណើននៃការគំរាមកំហែងពីប្រទេសចិន ដោយដកស្រង់សម្តីរបស់ប្រធានក្រុមពាណិជ្ជកម្ម និងមនុស្សដែលដឹងពីបញ្ហានេះ។

កាលពីថ្ងៃទី០៧ ខែមេសា  មន្ទីរបញ្ចកោណបានប្រកាសកិច្ចសន្យាដែលមានតម្លៃ ១,១៧ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់កាំជ្រួចប្រឆាំងនាវាចំនួន ៤០០គ្រាប់ ប៉ុន្តែមិនបានបញ្ចេញឈ្មោះអ្នកទិញ ដោយនិយាយថាការផលិតត្រូវបានរំពឹងថានឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៩។ តែសារព័ត៌មាន Bloomberg បាននិយាយថា តៃវ៉ាន់ជាអ្នកទិញ។

មន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែបាននិយាយថា “សហរដ្ឋអាមេរិកធ្វើឲ្យតៃវ៉ាន់មានសមត្ថភាព និងសេវាកម្មការពារជាតិដែលចាំបាច់ដើម្បីរក្សាសមត្ថភាពការពារខ្លួនឲ្យបានគ្រប់គ្រាន់” ។

ក្នុងឆ្នាំ២០២០ តៃវ៉ាន់បាននិយាយថា ខ្លួនគ្រោងនឹងទិញមីស៊ីលប្រឆាំងនាវា Harpoon បាញ់ចេញពីដីដែលផលិតដោយក្រុមហ៊ុន Boeing ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធារបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង