សារសំឡេងសម្តេចតេជោ ហ៊ុន សែន ទាក់ទងដល់ការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ-១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងពិសេសមួយជូនជនរួមជាតិ ពាក់ព័ន្ធការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩។
តាមរយៈសារសំឡេងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ការជួបជុំ ប៉ុន្ដែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួនបាន។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានសម្រេចលើកលែងនូវកាតព្វកិច្ចធ្វើតេស្ដរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទផងដែរ តែបុគ្គលម្នាក់ៗអាចធ្វើតេស្ដរហ័សតាមជម្រើសរៀងខ្លួនបាន៕