នារីបុគ្គលិកកាស៊ីណូម្នាក់ ត្រូវឃាតករកាប់ដាច់ក្បាល នៅក្នុងបន្ទប់ទឹក
ស្វាយរៀង ៖ កម្លាំងនគរបាលបានទទួលពត៌មានថា មានករណីឃាតកម្មនារីបុគ្គលិកកាស៊ីណូម្នាក់ ត្រូវឃាតករកាប់ដាច់ក្បាលនៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០០និង៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
សាកសពជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សាកសពត្រូវបានកាត់ក្បាលដាច់ចេញពីខ្លួន។
សាកសពជនរងគ្រោះ ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ខណ:ពេលនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងបើកការស្រាវជ្រាវ ជុំវិញករណីឃាតកម្មខាងលើនេះ ដើម្បីវែកមុខរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕