ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីម្នាក់ ត្រូវបានជនសង្ស័យ ឆក់កាបូបដួលផ្គាប់មុខ

102

 

ភ្នំពេញ ៖នារីម្នាក់ជិះម៉ូតូចេញពីទិញឥវ៉ាន់នៅផ្សារដើមគររួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវបានបុរសជាជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកផ្លាកលេខធ្វើសកម្មភាពឆក់ការបូបស្ពាយតែមិនបានសម្រេចបណ្តាលអោយដួលផ្គាប់មុខចំណែកជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលហើយរថយន្តសង្រ្គោះមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានមកដឹកយកជនរងគ្រោះ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៧ ព្រឹកថ្ងៃទី ២០ខែមេសាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ ១៦៧ ត្រង់ចំណុចក្បែរនឹងស្ថានទូតចិនក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនរាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន អោយដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកZOOMERXពណ៌ទឹកក្រូចលាយសមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1U-6593 ចេញពីទិញអីនៅផ្សារដើមគររួចជិះកាត់តាម បណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតគោលបំណង់ត្រឡប់ទៅផ្ទះវិញនៅក្រុងតាខ្មៅ លុះជិះមកដល់ចំណុចកើតហេតុខាងលើក្បែរនិងស្ថានទូតចិនកែងនិងផ្លូវ ១៦៧ ស្រាប់តែលេចមុខបុរសជាជនសង្ស័យគ្នា៣នាក់ជិះម៉ូតូ២គ្រឿង មិនចាំម៉ាកផ្លាកលេខជិះមកពីក្រោយរួចឈោងដៃឆក់យកការបូបស្ពាយនៅនិងដៃ តែមិនបានសម្រេចបណ្តាលអោយនារីរងគ្រោះដួលម៉ូតូនិងស្រ្តីជនគ្រោះផ្គាប់មុខទៅនឹងថ្នល់សន្លប់ស្តូកស្តឹងហើយភ្លាមនោះដែរក៏មានមន្រ្តី ប្រចាំការនៅស្ថានទូតចិន បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យរដ្ឋមួយកន្លែងឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ តែដោយនារីរងគ្រោះមិនព្រមឡើងទៅលើរថយន្តទៅសង្គ្រោះបន្ទាន់នោះ ទេដោយសារស្ថានភាពរបស់គាត់រងរបួសស្រាលក្រោយពីសន្លប់ ចំណែកឯជនសង្ស័យវិញក៏បានជិះគេចខ្លួនបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏នាំនារីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី ២ ដើម្បីដាក់ពាក្យបណ្ដឹងហើយនារីរងគ្រោះ សូមឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យដើម្បីយកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅលោកអ៊ុក សាវឿន នាយប៉ុស្តិ៍ទួលទំពូងទី២ មេតា្តជួយពង្រឹងមូលដ្ឋាន និងល្បាតតាមភូមិសាស្រ្តផងហើយទីតាំងកន្លែងកើតហេតុមានជនបរទេសច្រើនដោយក្បែរស្ថានទូត ៕

អត្ថបទដែលជាប់ទាក់ទង