ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនដៃដល់ យកកាំបិតបុ័ងតោ កាប់ជនរងគ្រោះរងរបួសជាទំងន់ យកទូរស័ព្ទដៃ

67

 

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបជាក់ស្តែងករណីលួចប្រើហឹង្សា មានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ កាប់ជនរងគ្រោះរងរបួសជាទងន់យកទូរស័ព្ទ) នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង ៣០នាទី នៅចំណុចផ្ទះលេខ១៤៦B ផ្លូវ១០០៣ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះ ឈ្មោះ ឆេង លីហ៊ាង ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ១៤៦B ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ភ្នំពេញ ( រងរបួសធ្ងន់ រយះម្រាមដៃអស់បី រយៈសាច់ថ្ងាស់ និងរយះសាច់ចំកណ្ដាលក្បាល) ។

ជនសង្ស័យ ឈ្មោះ ហុីម រ៉ូនី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ជ្រោយអណ្ដែត ស្រុកមុខកំពូល ខេត្ត កណ្តាល (ប្រេីប្រាស់សារធាតុញៀន) ។

ជាមួយគ្នានោះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង ជារបស់ជនរងគ្រោះ នុងបានប្រគល់ជូនជនរងគ្រោះវិញ ។ និងទូរស័ព្ទដៃ ចំនួន ០២គ្រឿង ជារបស់ជនសង្ស័យ និងកាំបិតបុ័ងតោ ចំនួន ០១ (របស់ជនសង្ស័យ) ព្រមទាំងម៉ូតូ០១គ្រឿង ម៉ាកហុងដាC125ពណ៍ខ្មៅ សា្លកលេខកំពង់ចាម១F-៩០១៦ (របស់ជនសង្ស័យ) ។
*ដំណើរ រឿង ហេតុ៖ នៅថ្ងៃកេីតហេតុវេលាម៉ោង ខាងលើជនសង្ស័យ ជិះម៉ូតូតែម្នាក់អែង មកទិញស្រាបៀ នៅត្រង់ចំណុចផ្ទះខាងលើ ហើយជនរងគ្រោះបានដើរទៅយកស្រាបៀក្នុងផ្ទះ អោយជនសង្ស័យ ឃើញឱកាសល្អ ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទចំនួន០៣គ្រឿង ដែលកំពុងដាក់បញ្ជូលថ្មតែត្រូវជនរងគ្រោះឃើញទាន់ ក៏ស្ទុះមកចាប់អោបជនសង្ស័យប្រតាយប្រតបគ្នា ភ្លាមនោះជនសង្ស័យបានយកកាំបិតបុ័ងតោដែរនៅក្បែរខ្លួនមកកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោ ប្រជាពលរដ្ឋមកក៏វាយជនសង្ស័យម្នាក់មួយដៃមួយជើងបណ្ដាលឲ្យរងរបួស ហើយប្រគល់អោយសមត្ថកិច្ចយកជនសង្ស័យទៅប៉ុស្តិ៍តែម្ដង ។ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង