ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២នាក់ប្តីប្រពន្ធត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន ក្នុងករណីឆបោកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ពាក់ព័ន្ធរត់ការចូលក្របខណ្ឌ

79

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹងករណីឆរបោកប្រាក់ ប្រព្រឹតចាប់តាំងពីឆ្នាំ២០១៩ បន្តរហូតដល់ឆ្នាំ២០២៣ សរុបប្រាក់ចំនួន១០ម៉ឺនដុល្លា ដើម្បីឲ្យឈ្មោះឆន សុធី បានចូលបម្រើការងារនៅក្រសួងដែនដី។

ជនរងគ្រោះឈ្មោះ ឆន សុធី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងម៉ូតូ (ប្តី) និងឈ្មោះ វង្ស សុខនាង អាយុ៣៥ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។

ជនសង្ស័យឈ្មោះ ផាន់ ផាលីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខ របរលក់ដូរ (ប្រពន្ធ) និងឈ្មោះនួន ប៉ិន អាយុ៤៦ឆ្នាំ (ប្តី) មុខរបរវិស្វករសំណង់ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ត្រូវបានជនរងគ្រោះឃាត់ខ្លួននៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ហើយប្រគល់អោយសមត្ថកិច្ចជួយអន្តរាគមន៍ សាកសួរអនុវត្តតាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិត ជាទទួលស្គាល់ខ្លួនពិតជាបានធ្វើសកម្មភាពឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លា ដើម្បីរត់ការចូលធ្វើ ចូលបម្រើការងារក្រសួងដែនដី។

បច្ចប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង