ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគឹម បញ្ញា អភិបាលរងក្រុងបូកគោ បានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហឹង្សាលើភរិយា

70

 

កំពត ៖ ស្រ្តីជាប្រពន្ធ បានសម្រេចចិត្តបញ្ចេញរូបភាព និងវីដេអូ បង្ហាញលោកអភិបាលរងក្រុងបូកគោ ខេត្តកំពត ឈ្មោះ គឹម បញ្ញា ដែលជាប្តីបានប្រើអំពើហិង្សាមកលើរូបគាត់ជាប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ។

នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)
ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ ( ប្រភព Ah Leak )។

ពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សាលើភរិយា នៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា សូមអរគុណលោក គឹម បញ្ញា ដែលបានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហឹង្សាលើភរិយា៕

អត្ថបទដែលជាប់ទាក់ទង