ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមហាមឃាត់ដាច់ខាតថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម

31

ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានហាមឃាត់ដាច់ខាតថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ។
យោងតាមសេចក្ដីជូនដំណឹងរ បស់ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ ថា “ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងកម្មសិទ្ធបញ្ញារបស់ពិធីបើក-បិទ សូម ហាមឃាត់ដាច់ខាតការថតរូប និងចែកចាយរូបភាពក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ”។

ប្រភព ដដែលបន្ដថា ទន្ទឹមនឹងនេះ ក្រៅពីអ្នកហ្វឹកហាត់សម្ដែង និងក្រុមជំនួយការហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាត ឱ្យចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានជំនឿយ៉ាងមុតមាំចំពោះការយោគយល់ និងអធ្យាស្រ័យពីសំណាក់សាធារណៈជនទាំងអស់។
សូមរំលឹកថា ត្រឹមថ្ងៃទី២៦មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ ៩ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង