ស្នងការនគរបាលខេត្តកំពត ៖ ថ្ងៃស្អែកយើងនឹង បញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សាលើភរិយា
ខេត្តកំពត ៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថា អំពើហឹង្សាមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថា ក្រោយធ្វើការសាកសួរបំភ្លឺនឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ចបានសុំគោលការណ៍ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពីឯកឧត្តម ព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហឹង្សាលើភរិយា ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ AL Leak បានសរសេរបង្ហោះថា “នាងខ្ញុំឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំង រាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថា គាត់ឈប់ប្រើអំពើហិ.ង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់ នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់ នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយ រកយុត្តិធម៌មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ) …… ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែក ដើម្បីឲ្យរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពត បានជ្រាបនិងជួយរកយុត្តិធម៌មកកាន់នាងខ្ញុំ៕