តារាចម្រៀង មាស សុខសោភា នឹងបើកផលិតកម្មថ្មីផ្ទាល់ខ្លួន បន្ទាប់ពី បញ្ចប់ការច្រៀងនៅផលិតកម្មរាម
ភ្នំពេញ៖ ផលិតកម្មហង្សមាស និង ផលិតកម្មGalaxy អាចនឹងក្លាយជាគោលដៅដែល តារាចម្រៀង មាស សុខសោភា ជ្រើសរើស ។ បន្ទាប់ពីផលិតកម្មរាម ត្រូវបានបញ្ចាប់ អស់រយៈពេលជាច្រើនខែ រួចមកនេះ។ មានផលិតកម្មមួយដែលនាងនឹងត្រូវបង្ហាញស្នាដៃបទចម្រៀងរបស់ខ្លួន នៅពេលខាងមុខ ហើយផលិតកម្មGal axy ត្រូវគេសន្មត់ថានាងអាចនឹងមានភាគរយខ្ពស់ក្នុងការចូលទៅច្រៀងច្រើនជាងគេ។
តាំងពីដើមឆ្នាំ ២០២៣មក តារាចម្រៀង មាស សុខ សោភា បានចាកចេញពីការច្រៀងក្នុងផលិតកម្មរាម ហើយនាងក៏ប្រកាសក្នុងការចេញមុខច្រៀងក្នុងផលិតកម្មផ្ទាល់ខ្លួនCamtrax តែម្ដង ដោយមានការលើកឡើងថាក្នុងរយៈពេលមួយឆ្នាំ នេះនាងនឹងមិនបង្ហាញមុខក្នុងផលិតកម្មថ្មីឡើយ។ ទោះជាយ៉ាងណា មានការលើកឡើងក្រៅផ្លូវការថានាងអាចនឹងលេចមុខក្នុងផលិតកម្ម ហ្គាឡាក់ស៊ីច្រើនជាងផលិតកម្មផ្សេងៗ ទោះជាយ៉ាងណាមុននេះ លោកស្រីយឹម សុជាតា អ្នកគ្រប់គ្រងផលិតកម្ម Galaxy បានលើកឡើងដោយខ្លីថាមិនអាចនិយាយបាននៅឡើយថាតើតារាចម្រៀងស្រីល្បីឈ្មោះខាងលើនឹងលេចវត្តមាននៅផលិតកម្មនេះដែរឬយ៉ាងណាទេ។
មានការលើកឡើងក្រៅផ្លូវការដែរថាផលិតកម្មបានធ្វើការចចារួចហើយជាមួយមាសសុខសោភា ស្របទៅតាមចិត្តអ្នកគាំទ្រក៏ចង់ឃើញតារាចម្រៀងរូបនេះច្រៀងក្នុងផលិតកម្មជួរមុខដែលមានទាំងអ្នកនិពន្ធ ធនធាន ឧបករណ៍ទំនើប និងការចាយទុនធំសម្បើមក្នុងការផលិតបទចម្រៀងថ្មី ហើយប្រសិនបើនាងអាចលេចមុខក្នុងផលិតកម្មនេះមែន នាងនឹងកាន់តែមានឱកាសល្បីឈ្មោះកាន់តែខ្លាំង។ ឱកាសនៃភាពល្បីល្បាញកាន់តែខ្លាំងបើទើបីជាផលិតកម្មនេះមានគ្រាប់ពេជ្រច្រើនក្នុងដៃរួចទៅហើយក្តីដែលបច្ចុប្បន្នផលិតកម្មមួយនេះមានតារាចម្រៀងប្រុសលំដាប់ជូរមុខដល់ទៅ៣នាក់គឺព្រាប សុវត្ថិ ,ខែម ប៊ុនថៃ និងខេម ខណៈដែលតារាចម្រៀងស្រីនាំមុខគឺមានតែម្នាក់ប៉ុណ្ណោះគឺកញ្ញា តន់ ច័ន្ទសីម៉ា ។
គួរបញ្ជាក់ថា៖ ក្រោយជ្រុកក្រោមផលិតកម្មថោន អស់ ៩ឆ្នាំ តារាចម្រៀង មាស សុខសោភា បាន ចូលច្រៀងក្នុងផលិតកម្មរាម របស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ បានតែ២ឆ្នាំប៉ុណ្ណោះ។ ទស្សនិកជនចង់ឃើញតារាចម្រៀងរូបនេះច្រៀងរួមគ្នាជាមួយតារាចម្រៀងប្រុសលោក ឧកញ៉ា ព្រាប សុវត្ថិ លោក ឧកញ៉ា ខេមរៈ សិរីមន្ត និងលោកខេមផងដែរ ខណៈដែលចាប់អាជីពចម្រៀងជិត២០ឆ្នាំ នាងត្រូវបានគេចាត់ទុកថាជាតារាជើងខ្លាំងម្នាក់ ព្រោះទៅដល់ផលិតកម្មណាល្បីនៅទីនោះ៕ សំរិត