ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអគ្គិជ័យកីឡា បានចាកចេញពីកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ឆ្ពោះមកខេត្តស្ទឹងត្រែង នៅព្រឹកនេះ

76

ស្ទឹងត្រែង ៖ ព្រះអគ្គិជ័យកីឡា បានចាកចេញពីកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ឆ្ពោះមកខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ ក្រោយទទួលបានជោគជ័យក្នុងពិធីដង្ហែនៅតាមបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ។

ដំណើមាតុភូមិ និវត្ដន៏របស់ព្រះអគ្គីជ័យ កីឡា បានដឹកនាំដោយបេសកជនពិសេស លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវផងដែរ ស្របពេលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានCAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ នៅខេត្យស្ទឹងត្រែង ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង