ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាន់ព្រះអគ្គិជ័យកីឡារត់ដង្ហែតាមមាត់ទន្លេ ពីចំណុចគល់ស្ពានសេកុង ឆ្ពោះមកកាន់ស្ពានមេគង្គ

157

 

ស្ទឹងត្រែង ៖ ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ បានមកដល់ខេត្តស្ទឹងត្រែង។ បន្ទាប់ពីបញ្ចប់បេសកកម្មដង្ហែ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដោយជោគជ័យ ត្រឹមប្រទេសឡាវ ពិធីទទួលស្វាគមន៍ដំណើរនិវត្ត «ព្រះអគ្គិជ័យកីឡា» មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានគណៈកម្មាធិការជាតិ CAMSOC និងCAMAPGOC កាន់ព្រះអគ្គិជ័យកីឡារត់ដង្ហែតាមមាត់ទន្លេ ពីចំណុចគល់ស្ពានសេកុង ឆ្ពោះមកកាន់ស្ពាន មេគង្គអមដោយឯកឧត្តម នី ផល្លី ព្រមទាំងកីឡាករ កីឡាការិនីសហព័ន្ធកីឡាហែលទឹក និងកីឡាករ កីឡាការិនីខេត្តស្ទឹងត្រែង និងបន្តដង្ហែឆ្ពោះទៅកាន់វេទិកានៅមុខសាលាខេត្តស្ទឹងត្រែង។

គណៈ ប្រតិភូ នឹងដង្ហែព្រះអគ្គិជ័យកីឡាទៅតម្កល់រក្សាទុកនៅវត្តស្រះកែវមុន្នីវណ្ណ(វត្តលើ) មានរៀបចំពិធី សាសនា និងការពារព្រះអគ្គិជ័យកីឡា ព្រមទាំងបាញ់កាំជ្រួច អបអរសាទរដោយរដ្ឋបាលខេត្ត ស្ទឹងត្រែង ៕

អត្ថបទដែលជាប់ទាក់ទង