ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក ជូនដំណឹង ទៅពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ដល់១៦ ឧសភា ឆ្នាំ២០២៣ និង មានភ្លៀងធ្លាក់លាយលំជាមួយ ផ្គរ រន្ទះនិងខ្យល់កន្ទ្រាក់

42

ភ្នំពេញ៖ អំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាង ជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ ។ លក្ខណបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ C
– អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២-តំបន់ខ្ពង់រាប ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៦ ១C || – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ៣-តំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង