តម្រូវការផ្គត់ផ្គង់ស្រូវ បានគ្រប់គ្រាន់ក្នុងស្រុកសល់ស្រូវជាង៦៨ម៉ឺនតោន សម្រាប់នាំចេញទៅក្រៅប្រទេស ខេត្តកំពង់ធំ
កំពង់ធំ៖ តាមការបញ្ជាក់ឲ្យដឹងពី លោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ នៅថ្ងៃទី០៩ ឧសភា ២០២៣នេះថា៖ ដំណាំស្រូវខេត្តកំពង់ធំក្រៅពីផ្គត់ផ្គង់ក្នុងខេត្តសល់ស្រូវជាង៦៨ មុឺនតោនសម្រាប់នាំចេញទៅក្រៅប្រទេស ដែលនេះបង្ហាញពីការរីកចម្រើនលើវិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមាន ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យទាំងវិស័យអប់រំ,វិស័យសុខុមាលភាពសង្គម,វិស័យទឹកស្អាត,វិស័យទេសចរណ៍, វិស័យបរិស្ថាន ពិសេសគឺវិស័យកសិកម្ម កសិឧស្សាហកម្មនេះតែម្ដង។
លោកបានបន្តថា ៖ ដោយសារខេត្ត កំពង់ធំឈរលើសក្កានុពលសំបូរបែបដីមានជីជាតិល្អអំណោយផល ដល់វិស័យកសិកម្ម ពិសេសមន្ទីរកសិកម្មខេត្ត បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តផែនការសំខាន់ៗ ដែលក្រសួងកសិកម្មបានដាក់ទិសដៅឲ្យ ដូចជាជំរុញនិងផ្តល់បច្ចេកទេសដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើន ផលលើដំណាំស្រូវទាំងស្រូវប្រាំង និងស្រូវវស្សាដែលជាដំណាំសក្តានុពលមួយសម្រាប់ជំរុញកំណើន សេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានការរីក ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបញ្ជាក់ថា៖ ខេត្តកំពង់ធំ ក៏ជាជង្រុក ស្រូវទី៥បន្ទាប់ពីខេត្តបាត់ដំបង ,បន្ទាយមានជ័យ តាកែវ និងព្រៃវែង ខណៈកាលពីឆ្នាំ២០២២ខេត្តកំពង់ធំ សល់ស្រូវជាង៦៨មុឺនតោនសម្រាប់ការ នាំចេញ ទៅក្រៅប្រទេសផងដែរ ។
លោកបម្ដថា៖ ខេត្តកំពង់ធំគឺជាខេត្តមួយដែល មានសក្តានុពលខ្ពស់លើដំណាំស្រូវជាក់ស្ដែងក្នុងឆ្នាំកន្លងទៅក្រៅពីការផ្គត់ផ្គង់ សម្រាប់ការហូបចុក និងទុកធ្វើចំណីសត្វនិងទុកពូជ ដាំពេលក្រោយនៅទូទាំងខេត្តកំពង់ធំទាំងមូល ក៏សល់ស្រូវជាង៦៨ម៉ឺនតោនសម្រាប់លក់ក្នុងស្រុកនិង នាំចេញទៅក្រៅផងដែរ ។
លោកបានបន្ថែមថា៖ វិស័យកសិកម្មពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនការងារដល់ប្រជាពលរដ្ឋកាត់ បន្ថយការចំណាកស្រុក។
សូមបញ្ជាក់ថា ៖ ការរីកចម្រើនផ្នែកកសិកម្មនៅខេត្តកំពង់ធំ នាពេលនេះ ដោយសារតែប្រជាពលរដ្ឋទទួល បានការបណ្តុះបណ្តាលពីមន្រ្តីជំនាញកសិកម្មខេត្ត ហើយពលរដ្ឋខ្លះបានទៅសិក្សាពីក្រៅប្រទេសរួមផ្សំខេត្តបានអភិវឌ្ឍន៍ ប្រព័ន្ធ ធារាសាស្ត្រជាច្រើននៅទូទាំងខេត្ត ដែលធ្វើឲ្យកសិករមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ការ ងារ ស្រែចម្ការច្បារដំណាំរបស់ខ្លួនហើយទទួល បានទិន្នផលខ្ពស់ថែមទៀតផង ៕ សំរិត