មានក្រុមមេខ្យល់ទៅបំផុស អោយប្រជាពលរដ្ឋធ្វើស្ពានឫស្សី គោលបំណងចូលកាន់កាប់ ដីស្របច្បាប់របស់អ្នកដ៏ទៃនៅខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី9ខែឧសភា ឆ្នាំ2023 នេះមន្ត្រីសាលាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយ បានចុះទៅពិនិត្យសកម្មភាពការងារក្នុងមូលដ្ឋានដោយប្រទះឃើញគេលួចធ្វើស្ពានឬស្សី នៅពេលយប់ នៅចំណុចក្រោយផ្ទះរបស់ យាយភឿន (ប្រជាជនផ្លូវ151) ស្ថិតនៅសង្កាត់សំរោងខណ្ឌព្រែកព្នៅដោយក្នុងបំណងចូលទៅកាន់កាប់ដីកម្មសិទ្ធិស្របច្បាប់ឯកជនរបស់អ្នកដទៃ ក្នុងបឹងតាមោក។
ក្នុងនោះមន្ត្រីនៃរដ្ឋបាលខណ្ឌព្រែកព្នៅបានព្យាយាមពន្យល់ពីសកម្មភាពខុសច្បាប់នេះដល់ពួកគាត់។ប៉ុន្តែមន្រ្តីទាំងអស់នោះត្រូវទទួលរងការជេរប្រមាថដោយមិនសំចៃមាត់ហើយប្រជាពលរដ្ឋជាច្រើននាក់ដូចឃើញនៅក្នុងរូបភាពនេះមានប្រដាប់ដោយដំបង . ដុំថ្មកាន់គ្រប់ដៃដោយប៉ុនប៉ងប្រើអំពើហិង្សាមកលើកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌទៅវិញហើយនៅពេលនោះកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌបានធ្វើការដកថយវិញដោយរងចាំថ្នាក់លើចុះមកធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែលធ្វើស្ពានខាងលើនោះ។
ដោយឡែក មានប្រជាជនផ្សេងទៀតក្នុងសហគមន៍ផ្លូវ151នេះ មិនបានចូលរួមទេ ព្រោះពួកគាត់យល់ពីទង្វើខុសច្បាប់នេះ។
មន្រ្តីរដ្ឋបាលខណ្ឌព្រែកព្នៅបានអោយដឹងថាចំពោះសកម្មភាពខុសច្បាប់នេះដឹកនាំដោយមេខ្យល់ជាសកម្មជនបក្សប្រឆាំងដែលតែងតែបង្កើតព្រឹត្តិការណ៍ផ្សេងៗ បង្កនូវភាពចលាចដល់សង្គម ៕