ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះគ្រាប់មីនតោន សម្លាប់អ្នកបេីកបរត្រាក់ទ័រភ្ជួរដី និងបំផ្លាញត្រាក់ទ័រមួយគ្រឿងទាំងស្រុង លើដីអតីតសមរភូមិ

64

បាត់ដំបង ៖ ឯកឧត្តមហេង រតនា ប្រធានស៊ីម៉ាក់ បានថ្លែងឱ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមបានសម្លាប់អ្នកបេីកបរត្រាក់ទ័រភ្ជួរដី និងបំផ្លាញត្រាក់ទ័រមួយគ្រឿងទាំងស្រុង។

ករណីផ្ទុះគ្រាប់មីនតោននេះ កេីតឡេីងនៅភូមិសាស្ត្រចំណុចដំណាក់ចេក ភូមិឈេីទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលដីអតីតសមរភូមិត្រង់ចំនុចនេះ ត្រូវបានរុករានប្រេីជាដីចម្ការតាំងពីសម័យធ្វេីសមាហណរកម្មឆ្នាំ១៩៩៨-៩៩មកម្លេះ ពោលកាលពីជាង២៥ឆ្នាំមុន។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាករណីមួយក្នុងចំណោមករណីជាច្រេីន ដែលអ្នកជំនាញបច្ចេកទេសក្នុងវិស័យមីនត្រូវតែកំណត់គោលនយោបាយនិងបច្ចេកទេសបន្ថែមទៀត ក្នុងការបង្ការការពាររំដោះផ្ទៃដីអតីតសមរភូមិប្រយុទ្ធ ដេីម្បីធានាសុខសុវត្ថិភាពជាចំបងសំរាប់អ្នកប្រេីប្រាស់ដីធ្លីនៅកម្ពុជា។ សូមចូលរួមសោកស្តាយនូវការបាត់បង់ជីវិតយុវជនជំនាន់ក្រោយដោយសារតែសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ និងសូមវិញ្ញាណខន្តជនរងគ្រោះបានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ៕

អត្ថបទដែលជាប់ទាក់ទង