ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះគ្រាប់មីនតោន ស.ម្លាប់អ្នកបើកបរត្រាក់ទ័រភ្ជួរដី និងបំផ្លាញត្រាក់ទ័រមួយគ្រឿងទាំងស្រុង លើដីអតីតសមរភូមិ

52

 

បាត់ដំបង ៖ ឯកឧត្តម ហេង រតនា ប្រធានស៊ីម៉ាក់ បានថ្លែងឱ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមបានសម្លាប់អ្នកបើកបរត្រាក់ទ័រភ្ជួរដី និងបំផ្លាញត្រាក់ទ័រមួយគ្រឿងទាំងស្រុង។

ករណីផ្ទុះគ្រាប់មីនតោននេះ កើតឡើងនៅភូមិសាស្ត្រចំណុចដំណាក់ចេក ភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលដីអតីតសមរភូមិត្រង់ចំណុចនេះ ត្រូវបានរុករានប្រើជាដីចម្ការតាំងពីសម័យធ្វើសមាហណរកម្មឆ្នាំ១៩៩៨-៩៩មកម្លេះ ពោលកាលពីជាង២៥ឆ្នាំមុន។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាករណីមួយក្នុងចំណោមករណីជាច្រើន ដែលអ្នកជំនាញបច្ចេកទេស ក្នុងវិស័យមីន ត្រូវតែកំណត់គោលនយោបាយ និងបច្ចេកទេសបន្ថែមទៀត ក្នុងការបង្ការការពាររំដោះផ្ទៃដីអតីតសមរភូមិប្រយុទ្ធ ដើម្បីធានាសុខសុវត្ថិភាព ជាចំបងសម្រាប់អ្នកប្រើប្រាស់ដីធ្លីនៅកម្ពុជា។ សូមចូលរួមសោកស្តាយ នូវការបាត់បង់ជីវិតយុវជនជំនាន់ក្រោយ ដោយសារតែសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ និងសូមវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង