ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាស្រាវជ្រាវរបស់ចិនមួយគ្រឿង អមដំណើរដោយនាវាឆ្មាំសមុទ្រ និងទូកតូចៗរាប់សិបគ្រឿងទៀត បានចូលទៅក្នុងតំបន់ប្លុករុករកឧស្ម័ន ដែលដំណើរការ ដោយក្រុមហ៊ុនរដ្ឋរុស្ស៉ី និងវៀតណាម

56

ហាណូយ៖ នាវាស្រាវជ្រាវរបស់ចិនមួយគ្រឿង អមដំណើរដោយនាវាឆ្មាំសមុទ្រ និងទូកតូចៗរាប់សិបគ្រឿងទៀត បានចូលទៅក្នុងតំបន់ប្លុករុករកឧស្ម័ន ដែលដំណើរការ ដោយក្រុមហ៊ុនរដ្ឋរុស្ស៉ី និងវៀតណាម កាលពីថ្ងៃពុធសប្តាហ៍នេះ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

ទិន្នន័យពីស្ថាប័នឃ្លាំមើលនាវាឯករាជ្យចំនួនពីរដែលត្រូវពិនិត្យដោយ Reuters បានបង្ហាញថា នាវាស្រាវជ្រាវចិន នាវឆ្មាំសមុទ្រពីរគ្រឿង និងទូកនេសាទ ១១គ្រឿង បានចូលប្លុកលេខ ០៤-០៣ នៃក្រុមហ៊ុនវៀតសូវៀផេត្រូ (Vietsovpetro) ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនហ្សារូបេសណេហ្វ (Zarubezhneft) របស់រុស្ស៉ី និងក្រុមហ៊ុនផេត្រូវៀតណាម (PetroVietnam) ហើយនៅតែស្ថិតនៅក្នុងតំបន់នោះរហូតដល់ពេលយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ ទិន្នន័យបានបង្ហាញថា ក្រុមនាវាចិន ក៏ស្ថិតនៅជិតប្លុក 05-1 B និង 05-1 C ដែលដំណើរការដោយក្រុមហ៊ុនអ៉ីដេមីតស៊ូ អយ អែនហ្គាស់ (Idemitsu Oil & Gas) របស់ជប៉ុនផងដែរ។

គួរបញ្ជាក់ថា ក្រសួងការបរទេសចិន បានអះអាងថាសកម្មភាពនៃក្រុមនាវាចិន គឺជាសកម្មភាពធម្មតា ហើយធ្វើសកម្មភាពនៅក្រោមយុត្តាធិការបស់ចិនតែប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង