ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា

128

 

(បន្ទាយមានជ័យ​)​៖ នៅថ្ងៃពុធ ទី១០​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា​ ដែលព្រឹត្តកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​ យោងតាមពាក្យបណ្ដឹងឈ្មោះ ហេង គឹមអុន ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ជា សុខគា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​ បន្តថា​ កាលពីវេលាកេីតហេតុជនសង្ស័យឈ្មោះ ជា សុខគា បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះ ហេង គឹមអុន ហើយបានយកកាំបិត កាប់ទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងស្ដាំ និងផ្លាតទៅចំស្មាខាងស្ដាំបន្ថែមទៀតបណ្តាលឱ្យរងរបួស​ធ្ងន់។

ក្រោយពីទទួលបានពាក្យបណ្ដឹង​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្ដការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ រួមជាមួយវត្ថុតាងកាំបិតកែច្នៃប្រវែង៧០សង់ទីម៉ែត្រចំនួន០១ដើម​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ​។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលេីជនរងគ្រោះបណ្ដាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ ជនសង្ស័យ​ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១​ ខែឧសភា​ ឆ្នាំ​២០២៣​នេះ៕

អត្ថបទដែលជាប់ទាក់ទង