ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតអាមេរិក ចោទថាអាហ្វ្រិកខាងត្បូង លួចផ្គង់ផ្គង់អាវុធ គ្រាប់រំសេវ ឱ្យរុស្ស៉ី​

75

លោក រូបិន ព្រីហ្គេធី (Reuben Brigety) ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង ធ្វើការចោទប្រកាន់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយក្នុង រដ្ឋធានីប្រេតូរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមលោក ព្រីហ្គេធី សហរដ្ឋអាមេរិកទទួលបានដំណឹងថាបរិក្ខារយោធាត្រូវបានលើកដាក់លើកប៉ាល់មានឈ្មោះ ថា Lady R នៅឯមូលដ្ឋានទ័ពជើងទឹកមួយក្នុងទីក្រុង Simon’s Town នៅចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហើយក្រោយមកទើបត្រូវដឹកបញ្ជូនទៅកាន់ ប្រទេសរុស្ស៉ី។

លោក ព្រីហ្គេធី ក៏បានបញ្ជាក់ដែរថាព័ត៌មាននេះកំពុងបង្កជាការចោទសួរចំពោះជំហរអព្យាក្រឹតរបស់អាហ្វ្រិកខាងត្បូង ទៅនឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការ អំពាវនាវរបស់ទីក្រុងប្រេតូរីយ៉ាឱ្យបិទបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការចោទប្រកាន់ពីឯកអគ្គរដ្ឋទូតអាមេរិក ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានអះអាងថា មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាអាវុធត្រូវបានលើកដាក់លើកប៉ាល់ឈ្មោះ Lady R ហើយរដ្ឋាភិបាលរបស់លោកកំពុងការស៊ើបអង្កេត៕

អត្ថបទដែលជាប់ទាក់ទង