ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្រ្ដីស៊ុយ សែម ចែករំលែកអំពីតួនាទី ភារកិច្ចរបស់ក្រសួងរ៉ែនិងថាមពល និងវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា

51

 

ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំក្រសួង បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន Oasis Engery។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្ដីបានចែករំលែកអំពីតួនាទីភារកិច្ចរបស់ក្រសួងរ៉ែនិងថាមពល និងវឌ្ឍនភាពសំខាន់ៗនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺ ការអភិវឌ្ឍប្រព័ន្ធផ្តត់ផ្គង់អគ្គិសនី ផែនការអភិវឌ្ឍន៍ថាមពល ការងារអភិវឌ្ឍន៍ស្តង់ដារអគ្គិសនី និងការងារប្រសិទ្ធភាពថាមពល។ ជំនួបនោះ បានធ្វើឡើងនៅទីស្តីការក្រសួងរ៉ែនិងថាមពលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

លើសពីនេះទៅទៀត ក្រុមហ៊ុនប្រទេសកូរ៉េ បានឧបត្ថមម៉ូតូអគ្គិសនីចំនួន ៥គ្រឿង ជូនក្រសួងរ៉ែនិងថាមពល និងបានចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានខេត្តពោធិ៍សាត់ ដោយឧបត្ថមបង្គោលភ្លើង និងអំពូលសូឡា ដាក់តាមបណ្ដោយផ្លូវសម្រាប់បំភ្លឺផ្លូវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុនOasis Engery ។

អត្ថបទដែលជាប់ទាក់ទង