ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលស្រុកបាណន់ ស​ហការស្រាវជ្រាវ​ និងបង្រ្កាបករណី​ប្រេីប្រាស់អាវុធខុសច្បាប់​ បាញបោះក្នុងមូលដ្ឋានមួយករណី ឃាត់ខ្លួនមនុស្សចំនួន​០៣នាក់អនុវត្តតាមច្បាប់

138
បាត់ដំបង ៖ កាលពីថ្ងៃព្រហស្បត្តិ៍៧រោចខែពិសាខឆ្នាំថោះបញ្ចស័កព.​ស​.​២៥៧៧ ត្រូវនឹងថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ​សំ​ វីរះ​ អធិ​ការនគរបាលស្រុកបាណន់​ បានដឹកនាំកម្លាំងនគរ​បាលក្នុងអង្គភាព​ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង​ ដែលមានលោក​វរសេនីយ៍ឯក​ពេជ្រ​ សា​រ៉ែន​ ជាអធិការ​ និងកម្លាំងនគរបាលការិយាល័យនគរបាល​ព្រ​ហ្មទ័ណ្ឌកម្រិតស្រា​ល​ដែល​មានលោ​កវរសេនីយ៍ឯក​ ចៀក​ ផានិន​ ជា​នា​យការិយាល័យនិងមានលោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នង​ការរងទទួលបន្ទុក​ បានធ្វេីការការបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាប្រេី​ប្រា​ស់អាវុធខុសច្បាប់ចំនួន០១ករណី​ ឃាត់ខ្លួនមនុស្សចំនួន០៣នាក់និងដកហូតបានអាវុធខ្លីចំនួន០២ដេីមនិងគ្រាប់មួយចំនួននិងរថយន្តជាមធ្យោបាយផង។
សូមជម្រាបជូនថា​មូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១០ខែ​ឧ​សភាឆ្នាំ២០២៣​ វេលាម៉ោងប្រ​មា​ណ១២និង០០នាទី​នៅវាលស្រែ ចំ​ណុចក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំ​ បងមានមនុស្សមួយក្រុមជិះរថយន្តមួយគ្រឿងបាន​ប្រេីប្រាស់អាវុធខ្លីបាញ់ជាច្រេីនគ្រាប់នៅចំណុចភូមិសាស្រ្តខាងលេី​ ដោយមិនដឹងពីមូលហេតុនិងបង្កឱ្យមានការភ្ញាក់ផ្អេីល។
ក្រោយធ្វេីសកម្មភាពបាញ់បោះរួចពួកគេបានជិះរថយន្តចាក​ចេញពីទីកន្លែងនោះ​ ទៅបាត់​ ដោយបន្សល់ទុកនូវការងឿងឆ្ងល់ចំពោះមហាជននៅទី​នោះ​ ប៉ុន្តែបញ្ហានេះត្រូវបានដឹងដល់សមត្ថកិច្ចន​គរបាលស្រុកបាណន់ដែលមា​នលោកវរសេនីយ៍ទោ​ សំ​ វីរះ​ ជា​អ​ធិការបានដឹកនាំធ្វេីការស្រាវជ្រាវ​ភ្លាមៗ។
តាមបទបញ្ជាដាច់ខាតរបស់លោកឧត្តមសេនីយ៍ទោ​ស្នងការ​ សមត្ថកិច្ចបានស្រាវជ្រាវនិងកំណត់អត្ត​សញ្ញាណ​បាន​ រហូតឈានដល់ការសហការដេញបង្រ្កាបទាំងយប់និងឃាត់ខ្លួនបានជនសង័្សយចំនួន​០៣នាក់គឺ៖
១-ឈ្មោះ​ ធុល​ សីហា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់​នៅភូមិបែកចានថ្មី​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង។
២-ឈ្មោះ​ ទៀង​ ច័ន្ទ​ឌីណា​ ភេទប្រុ​ស​ អាយុ៣៥ឆ្នាំ​ ភូមិចុងទំនប់​ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង​ខេត្តបាត់ដំបង។
៣-ឈ្មោះ​ ស៉ីង​ កុកឃាង​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់​នៅភូមិបវេល​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង។
-*វត្ថុតាងដកហូតមាន៖
-អាវុធខ្លីម៉ាកRETAY​ ពណ៌ខ្មៅចំ នួន០២ដេីម​ បង់និងគ្រាប់មួយចំនួនផង ។
-រថយន្តម៉ាកPRUIS ពណ៌ខ្មៅ​ ស៊េរីឆ្នាំ2010​ ស្លាកលេខ ភ្នំពេញ​ 2BU-7671​ មួយគ្រឿង​។
ពេលធ្វើការសាកសួរជាបឋមនៅអធិការដ្ឋាននគរ​បាលស្រុកលោកវរសេនីយ៍ទោ​ សំ​ វីរះ​ បានឱ្យដឹងថា​ នៅថ្ងៃទី១០ខែ​ឧសភាឆ្នាំ២០២៣​ ពួកគេប្រេីប្រាស់​អាវុធចំនួន០៤ដេីម​ បា​ញ់​អស់ចំនួន៦០គ្រាប់នៅទីតាំងខាងលេី​ បង្កឱ្យមានការភ្ញាក់ផ្អេីល​ ដែលការបាញ់នេះគឺជាការសាកអាវុធថ្មីរបស់ពួកគេ​ ដែលទេីបទិញបាន​ ហេី​យមូលហេតុដែលគេទិញអាវុធមក​ប្រេីប្រាស់ដោយខុសច្បាប់បែប​នេះគឺគេមានបំណងយកមកការពារខ្លួន។
នៅពេលនេះមានបក្សពួកគេផ្សេង​ទៀតរួមទាំងអាវុធខ្លីផង​ ដែលសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបានហេីយ​ កំពុងតាមប្រម៉ាញ់យកមកផ្តន្ទាទោស។
ខាងលេីគឺជាលទ្ធផលដែលបានពីការឆ្លេីយសារភាពរបស់ក្រុមជនសង័្សយខាងលេី​ ដែលពេលនេះសម​ត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្តទៀត​និងរៀបចំបញ្ជូនពួកគេទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់ហេីយ៕
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam

 

អត្ថបទដែលជាប់ទាក់ទង