នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ពីរគ្រឿង បានចូលចតនៅកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ
ព្រះសីហនុ ៖ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ពីរគ្រឿងបានចូលចតនៅកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា ឆ្នាំ២០២៣។
នាវាពិឃាតដំបូងបង្អស់របស់ឥណ្ឌា ដែលសាងសង់ឡើងក្នុងស្រុក គឺ INSDelhi និង INS Satpura ដែលជានាវាចម្បាំង មានមីស៊ីលនាំផ្លូវដែលផលិតក្នុងស្រុកដូចគ្នា រួមជាមួយនឹងយន្តហោះល្បាតដែនសមុទ្រ P8 នឹងមកដល់ប្រទេសកម្ពុជា។ បន្ទាប់ពីបានចូលរួមក្នុងពិធីសម្ភោធសមយុទ្ធ ដែនសមុទ្រអាស៊ានឥណ្ឌា។