ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបល្បែងចាកើបាល់តាមអនឡាញ

99

ភ្នំពេញ ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នគរបាលខណ្ឌឬស្សីកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើកលេងល្បែងសុីសងខុសច្បាប់ (ចាក់បាល់តាមអនឡាញ) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង១២៖៣០នាទីនៅចំនុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

ជាលទ្ឋផល សមត្ថកិច្ចឃាត់ខ្លួន មនុស្ស ចំនួន៨នាក់ ៖
1/ឈ្មោះជា ម៉ាប់ភេទប្រុសអាយុ៣៨ឆ្នាំស្នាក់នៅផ្ទះលេខ៣៩៥ផ្លូវជាតិលេខ៥ក្រុម៤ភូមិ៣សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ(ភ្ងាក់ងារចាត់ចែង)។
2/ឈ្មោះអ៊ុក ណារ៉ាភេទស្រីអាយុ៣៨ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ(ភ្ងាក់ងារចាត់ចែង)។
3/ឈ្មោះធី ធឿនភេទស្រីអាយុ៣១ឆ្នាំស្នាក់នៅផ្ទះជួលភូមិ៣សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ(អ្នកលេង)។
4/ឈ្មោះថា សុខលិនភេទស្រីអាយុ៣០ឆ្នាំស្នាក់នៅផ្ទះជួលភូមិគ្រោះសង្កាត់ព្រែកភ្នៅខណ្ឌព្រែកព្នៅ(អ្នកលេង)។
5/ឈ្មោះម៉ាត់ សាលីភេទប្រុសអាយុ៤៥ឆ្នាំស្នាក់នៅផ្ទះលេខ១២៧ផ្លូវជាតិលេខ៥ភូមិ២សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ(អ្នកលេង)។
6/ឈ្មោះសាមួន សោភណ្ឌ័ភីនីតភេទស្រីអាយុ៣០ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(អ្នកលេង)។
7/ឈ្មោះសាមួន សោភណ្ឌ័ស្រីពេជ្រភេទស្រីអាយុ២៥ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(អ្នកលេង)។
8/ឈ្មោះ ជា ចំបុី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (អ្នកលេង)។
-សំភារៈដកហូតរួមមាន ៖
១/កុំព្យូទ័រ Lafthop ចំនួន៣គ្រឿង
២/ម៉ូនីទ័រ១៣គ្រឿង
៣/ម៉ាស៊ីនសុីវយ៉ូ១០គ្រឿង
៤/ម៉ៅចំនួន១០
៥/ទូរទស្សន៍ចំនួន៤គ្រឿង
ដោយឡែកទីតាំង ត្រូវបានបិទទ្វារបណ្តោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង