ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ១ខ្សែរទៀតត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុល​ ថែទាំឡេីងវិញ

107

ព្រះវិហារ៖ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការធ្វេីការជួសជុលថែទាំឡេីងវិញនៅកំណាត់ផ្លូវ១ខ្សែរទៀត ដែលជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជាថៃ ដើម្បីសម្រួលការធ្វើចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗពិសេសជាផ្លូវយុទ្ធសាស្ត្រ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ថែមទៀត។

  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា៖ នៅថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣ នេះក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តធ្វើការជួសជុលថែទាំលេីកំណាត់ផ្លូវខេត្តលេខ២PVH ប្រវែង ៣២គីឡូម៉ែត្រចាប់ពីផ្លូវបំបែកស្វាយជ្រុំ ដល់ ជើងភ្នំអានសេះដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់

  លោកសំ លាងទ្រី ក៏បានបញ្ជាក់ផងដែរថាកំណាត់ផ្លូវខេត្តលេខ2PVHគឺជាប្រភេទផ្លូវក្រាលគ្រួសក្រហម តាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាថៃជាផ្លូវដែលមានសារ:សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរដឹកជញ្ជូនកសិផលផ្សេងៗពិសេសជាផ្លូវយុទ្ធសាស្ត្រ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ថែមទៀតផង។

  លោកសូមបងប្អូនបេីកបរដោយប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

 

អត្ថបទដែលជាប់ទាក់ទង