ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានដែកមួយកន្លែង នៅឃុំជាំក្រវៀន ស្រុកមេមត់ បាក់ដោយសារឡានបើកកាត់

78

ភ្នំពេញ៖ ស្ពានដែកបេឡេត៍មួយកន្លែងប្រវែង ៣០ម និងទទឹង៤ម ត្រង់គ.ម ១៨+៦៥០ (ស្ពានព្រែកក្រោយ) នៅលើកំណាត់ផ្លូវខេត្តលេខ ៣៧២អា ស្ថិតនៅក្នុងភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ បានបាក់ ដោយសារមានរថយន្តដឹកទំនិញអេតចាយ ម៉ាកហ៊ីយ៉ានដាយ (វេអង) ប្រភេទក្បាលនិងសឺមីរ៉ឺម៉កសណ្ដោងបើកកាត់ពីលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានបង្ហាញពីផ្លូវសម្រាប់វាងស្ពានបាក់មួយនេះសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងដឹកទំនិញផ្សេងៗទៅកាន់ច្រកព្រំដែនទ្វេភាគីទន្លេចាម (ព្រំប្រទល់កម្ពុជា-វៀតណាម)។

នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា សម្រាប់ផ្លូវវាង ស្ពានព្រែកក្រោយនេះ មានដូចជា៖

ទី១៖ ផ្លូវវាងទី១ ចាប់ពីចំនុចផ្លូវចូលអគ្គីសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ផ្លូវក្រវ៉ាត់ព្រំដែន បត់ស្តាំ បន្តដល់ច្រកព្រំដែនទ្វេភាគីទន្លេចាម។

ទី២៖ ផ្លូវវាងទី២ ចាប់ពីចំនុចផ្លូវចូលអគ្គីសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់បត់ឆ្វេងបន្តដល់ច្រកព្រំដែនទ្វេភាគីទន្លេចាម។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ៖

អត្ថបទដែលជាប់ទាក់ទង