ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដើរបេះស្លឹកព្រិច ជាន់មីនផ្ទុះដាច់ជើង

50

 

បន្ទាយមានជ័យ ៖ បុរសម្នាក់ បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ ដើម្បីយកប្រាក់ចិញ្ចឹមក្នុងបន្ទុកក៏ត្រូវជាន់មីនផ្ទុះត្រូវជើងទាំងពីរ នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងភូមិ
សិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ជនរងគ្រោះលី លាក់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងបន្ទុកឱពុកម្ដាយនៅភូមិឃុំកើតហេតុ។ ជនរងគ្រោះដាច់ជើងស្ដាំនិងជើងឆ្វេងផងដែរ។

សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឱពុកម្ដាយមានបងប្អូនប្រុស ស្រី៩នាក់ បានដើររកបេះស្លឹកព្រិច និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់មីនសល់ពីរសម័យសង្គ្រាមម៉ាកk58 ផ្ទុះរងរបួសធ្ងន់តែងម្ដង។ ប្រភពថាៈឱពុកម្ដាយរួមទាំងកូន ដែលក្នុងគ្រួសារខាងលើ ក៏នាំគ្នាស៊ីឈ្នួលគេផងដែរ ហើយក្នុងរង្វង់គ្រួសារនោះ កាលពីឆ្នាំមុនក៏មានករណីពស់ចឹកស្លា.ប់កូនប្រុសម្នាក់ដែរ។

នៅក្នុងហេតុការណ៍នោះ គេឃើញមានសមត្ថកិច្ចការពារព្រំដែនគោក សហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន
ចូលទៅយកបុរសខាងលើក្នុងចំការមីន ដើម្បីជួយសង្គ្រោះមុនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង