ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីបានកម្ទេចប្រព័ន្ធមីស៊ីល Patriot នៅអ៊ុយក្រែន

141

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិក បានឱ្យដឹងថាប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិក Patriot មួយគ្រឿង ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ទំនងជារងការខូចខាតមួយចំនួន ដោយសារតែការវាយប្រហារតាមផ្លូវអាកាសមួយរបស់រុស្ស៉ី កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

ប្រព័ន្ធមីស៊ីល Patriot គឺជាអាវុធដ៏ទំនើបបំផុតមួយ ក្នុងចំណោមប្រព័ន្ធអាវុធការពារដែនអាកាស ដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្ដល់ឱ្យទីក្រុងកៀវ ដើម្បី ទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីអាមេរិកទាំង២នាក់ខាងលើ បាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ បានជជែកគ្នារួចទៅហើយពីមធ្យោបាយល្អៗ ដើម្បីជួសជុលប្រព័ន្ធមីស៊ីល Patriot ហើយក្នុងពេលបច្ចុប្បន្ន ប្រព័ន្ធមីស៊ីលដែលរងការខូចខាត ទំនងជាមិនត្រូវដកចេញពីអ៊ុយក្រែនទេ។ មន្ត្រីរូបនេះដដែលបានបន្ថែមថាប្រព័ន្ធមីស៊ីល Patriot ទំនងជារងការខូចខាត តែមិនមែនត្រូវបាន កម្ទេចនោះទេ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានអះអាងខ្លួនបានកម្ទេចប្រព័ន្ធមីស៊ីលអាមេរិក Patriot មួយគ្រឿង ដោយប្រើប្រាស់មីស៊ីលល្បឿនលឿនជាង សំឡេង Kinzhal នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើអ៊ុយក្រែន។ ប៉ុន្តែ ក្នុងថ្ងៃតែមួយ អ៊ុយក្រែនក៏បានឱ្យដឹងដែរថាខ្លួនបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាង សំឡេងរបស់រុស្ស៉ី ដល់ទៅ ៦គ្រាប់ ខណៈរដ្ឋមន្ត្រីការពារជាតិរុស្ស៉ីច្រានចោលការអះអាងរបស់ទីក្រុងកៀវ៕

អត្ថបទដែលជាប់ទាក់ទង