ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រុំជំពុះទា កំពុងមានទីផ្សារនៅក្នុងនិងក្រៅប្រទេស ដោយសារគ្រុំកម្ពុជា ធម្មជាតិ

117

កោះកុង៖ ក្រុមប្រជាសហគមន៍ប្រកបរបរកស៊ីចិញ្ចឹម និងលក់គ្រុំជំពុះទាបានបញ្ជាក់ឲ្យដឹងថាគ្រុំជំពុះទាបានកំពុងតែមានទីផ្សារនៅក្នុងស្រុក និងក្រៅប្រទេសតាមរយៈ រស់ជាតិដ៏ ធ្ងុយឆ្ងាញ់។ ទាំងរស់ជាតិ និងរូបរាង្គពណ៌ស្រស់ស្អាតគ្រុំជំពុះទាភាគច្រើនមានវត្តមាន នៅក្នុងតំបន់ ការពារសហគមន៍ពាមក្រសោបខេត្តកោះកុងត្រូវបានប្រជាសហគមន៍នាំគ្នាប្រកបរបសម្រាប់ចិញ្ចឹមជីវិតដោយរកមកលក់ធ្វើជាម្ហូបអាហាររហូតដល់លក់នៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រ ទេស។

លោកវង្ស តារា ជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រុំជំពុះទានៅក្នុងភូមិ២ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុងបានឲ្យដឹងថា៖« សព្វថ្ងៃនេះទីផ្សាគ្រុំជំពុះទាមាន ភាពល្អប្រសើរ ដោយក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយធ្វើឲ្យអ្នកនាំភ្នំពេញ ឬអ្នកនៅតាមពន្តាខេត្តនានា បានស្គាល់និងកុម្មង់ទិញ»។ លោកតារាបានឲ្យដឹងថាសព្វថ្ងៃនេះមានអតិថេជនបានពីភ្នំពេញនិងតាមផ្សារបានកុំម្មង់ដើម្បីយកទៅលក់បន្តដូចជានៅក្នុងម៉ាត ភោជណីយកដ្ឋានដោយមួយថ្ងៃលក់បានប្រមាណច ន្លោះពី២០០ គីឡូ ទៅ៣០០គីឡូ(គ្រុំមិនទាន់បកឬកែច្នៃ)។ គ្រុំដែលមិនទាន់កែច្នៃឬបករួចហើ យក្នុងគីឡូ៣ពាន់រៀលចំណែកកែច្នៃរួចហើយ១គីឡូ ៤ម៉ឺនរៀល។ បើតាមលោកតារាក៏បានឲ្យដឹងថាសព្វថ្ងៃក្រៅពីធ្វើការកែច្នៃលក់នៅក្នុងទីផ្សារក្នុងស្រុក គ្រុជំពុះទាក៏បានលក់ទៅកាន់ទីផ្សារនៅក្រៅប្រទេសដូចជាប្រទេសជិតខាដូចជាថៃ ដោយលក់ ទាំងមិនទាន់កែច្នៃ។

លោកតារាដែលបានប្រកបរបចិញ្ចឹមគ្រុំជំពុះទាអស់រយៈពេល២៧ឆ្នាំមកហើយបាន បញ្ជាក់ថា៖«យើងប្រមូលផលពីក្នុងទឹកមកគឺយើងលក់ទាំងរស់តែម្តងទៅប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ថៃ ដោយមិនទាន់កែច្នៃទេ។ ដោយឡែកពេលផ្ទុះជំងឺកូវីដ១៩ធ្វើឲ្យទីផ្សារ នៅក្រៅស្រុកមិនមាន ធ្វើឲ្យខ្ញុំងាកមកលក់ទីផ្សារក្នុងស្រុកវិញ»។ លោកបន្តថាកូូវីដធ្វើឲ្យទីផ្សារម្ហូបគ្រៀមៗ ដូច្នេះធ្វើឲ្យខ្ញុំកែច្នៃមកវិចខ្ចប់លក់ទៅកាន់ ទីផ្សាវិញ។ អីញ្ចឹងគ្រុជំពុះទានេះមាន៤យ៉ាងលក់ទៅកាន់ទីផ្សារមាន៖លក់គ្រុំស្រស់ ស្ងោរបក ស្ងោរបកមួយចំហៀង និងបកសាត់រួចហើយយកទៅឆាគ្រៀមដើម្បីបំពេញតម្រូវការរបស់ អតិថិ ជន។

លោកតារាក៏បានឲ្យដឹងថាការចិញ្ចឹមគ្រុំជំពុះទាត្រូវបានចំណាយពេលពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលបាន។ ការចិញ្ចឹមនេះមិនបានប្រើចំណីនោះទេ គឺបែបធម្មជាតិនៅក្នុងទឹក សមុទ្រតែម្តង។ ការចិញ្ចឹមគ្រុំនេះដែរកាលពីដើមឡើយមានតែ២ ឬ៣គ្រួសារប៉ុ ណ្ណោះ (១៩៩៤) ប៉ុន្តែរហូតមកដល់ពេលនេះមានការ រីកចម្រើន ដែលសព្វនៅក្នុង សហ គមន៍ តំបន់ការពារព្រៃធម្មជាតិមានចំនួន១២០គ្រួសារ ផ្ទៃដីប្រហែលជាង៦០ហិកតា។ បើតាមលោកតារាបានឲ្យដឹងគ្រុំជំពុះទានេះក៏បានធ្វើឲ្យជីវភាពរីកចម្រើន និងបានជួ យអភិរក្សព្រៃកោងកាង មិនដកហូតយកដូចពីមុ ននោះទេ។ ជាមួយគ្នានោះដែរលោកតារាបានអះអាងថាគ្រុំជំពុះទាពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងដោយសារនៅក្នុងព្រៃតំបន់សហគមន៍ពាមក្រសោមត្រូវបានថែរក្សាការពារបាន១០០ ភាគរយគ្មានការកាប់បំផ្លាញ់។ បើតាមលោកវង្ស តារាបានបញ្ជាក់ឲ្យដឹងថាសហគមន៍មានបំណងចង់ចុះម៉ាកស ម្គាល់ ភូមិសាស្ត្រផងដែរ ដោយសារគ្រុំជំពុះទាមានលក្ខខណៈពិសេសគឺនៅឃុំពាមក្រសោប មាន ព៌ ណស្រស់ស្អាតជាងគេ ហើយសហគមន៍ចង់ធ្វើការកែច្នៃទៅកាន់ទីផ្សាក្នុងស្រុក និងក្រៅ ប្រទេ ស។ លោក តារាបានឲ្យដឹងថាក្នុងមួយថ្ងៃនៅសហគមន៍ បានបញ្ជូនលក់គ្រុំជំពុះទាទៅ កាន់ ប្រទេសថៃចន្លោះពី២០ ទៅ៥០តោន ហើយចាប់ពីខែមករា ដល់ខែឧសភា សហគមន៍បា នលក់ ទៅកាន់ទីផ្សារប្រទេសថៃបានប្រហែល២ពាន់តោន ដោយក្នុងតោនកា រលក់ទៅ ប្រទេស ថៃ តម្លៃ១លានរៀល៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង