សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញពីមោទនភាពដែលកម្ពុជា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ និងអនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្សួងការពារជាតិ ជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានសម្តែងមោទកភាពយ៉ាងខ្លាំងខណៈដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ អនុវត្តន៍បានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ដែលនឹងបិទបញ្ចប់ព្រឹត្តិការណ៍នេះនៅថ្ងៃទី១៧ ខែឧសភា ស្អែកនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ យើងវាយតម្លៃថាការចាត់ចែងប្រកួតកីឡាស៊ីហ្គេមលើកនេះ បានជោគជ័យយ៉ាងធំធេងបំផុត ជាពិសេសកីឡាទាំងអស់សុទ្ធតែសប្បាយរីករាយ ទោះបីជាបានចំណាត់ថ្នាក់ទាបក៏នៅតែសប្បាយ រីករាយ ។ នេះគឺជាជោគជ័យលើសពីការរំពឹងទុករបស់គណៈកម្មាធិការស៊ីហ្គេម ទទួលបានចំណាត់ថ្នាក់ទី៤ កីឡាករ កីឡាការនី របស់យើងទទួលបានមេដាយគ្រប់វិញ្ញាសារប្រកួត ។
ត្រៀមៗបងប្អូននៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនទៀត ដែលបង្ហាញនៅពហុកីឡាដ្ឋានជាតិមរតកតេជោនាល្ងាចនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមអបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន ២៨២
មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១, មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការរីកចម្រើននៃវិស័យកីឡា ទទួលមេដាយសរុប ២៨២ នៅស៉ីហ្គេមជា
សមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ
សម្តេចតេជោ បានលើកឡើងថា
កាលពីសុីហ្គេមលើកទី ២០ឆ្នាំ
១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ។
សុីហ្គេមលើទី៣២ ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរលំដាប់ទី៤ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន។
(សូមមើលតារាងប្រៀបធៀប)
នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡានិយាយដោយឡែក៕