ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងកូនកាត់ខ្មែរឥណ្ឌាលោកលី ឧត្ដមកំពុង ពេញនិយម និងគាំទ្រយ៉ាងច្រើនពីអតិថិជន លើម៉ូតសក់ថ្មី

275

ភ្នំពេញ៖ តារាសម្ដែង កូនកាត់ខ្មែរ–ឥណ្ឌាលោក លី ឧត្ដម ទើបនឹងធ្វើឲ្យអ្នកគាំទ្រលោក សប្បាយចិត្តនឹងការដាក់គម្រោង ជំនួបជុំអ្នកគាំទ្រក្នុងកម្មវិធីពិសេសមួយក្នុងពេលខាងមុខ។ អ្វីដែលកាន់តែធ្វើឲ្យក្រុមអ្នកពេញចិត្តតារារូបនេះសរសើរមិនដាច់ពីមាត់គឺម៉ូតពណ៌សក់ថ្មី ដែលអាចធ្វើឲ្យទម្រង់មុខតារារូបនេះខុសប្លែកមិនដូចកូនកាត់ឥណ្ឌានោះ។

កន្លងទៅតារាវ័យក្មេង លោក លី ឧត្តម បានធ្វើឲ្យគេភ្ញាក់ផ្អើល ក្រោយពីលោកបានបញ្ចេញ រូបថត បន្ទប់គេងដែលលោកចំណាយពេល តុបតែងដោយខ្លួនឯង ឲ្យប្រែក្លាយជា ពណ៌មាស ចែងចាំងរួមទាំងលម្អរូបថតដែលមើលទៅមិនខុសពីផ្ទះអភិជននោះទេ ។ ថ្មីៗនេះដែរអ្នកគាំទ្រជាច្រើនបានផ្ញើសារ និងសរសេរបញ្ចេញ យោបល់លើការបង្ហោះរូបថតម៉ូតថ្មីមួយសន្លឹក អំពីទម្រង់ម៉ូតសក់ថ្មីស្ទើតែជាពណ៌សទៅហើយ។

អ្នកគាំទ្រពេញចិត្តឲ្យតារារូបនេះប្រើប្រាស់ទម្រង់ម៉ូតសក់នេះឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន។ ទោះជាយ៉ាងណា តារាប្រុសនិយមលេង ខ្លួនខុសប្លែកពីតារា ដទៃរូបនេះបានលើកឡើងថា៖ ការផ្លាស់ប្តូរពណ៌សក់អាច ធ្វើឲ្យទម្រង់មុខប្រែប្រួលបាន ហើយលោកក៏ទទួល បានការពេញចិត្តខ្លាំងពីអ្នកគាំទ្រជាច្រើន។ ប៉ុន្តែលោកមិនអាចទុក ការលាបសក់បែបនេះ បានយូរអង្វែងឡើង ខណៈដែលលោកត្រូវត្រៀមសម្តែងភាពយន្តថ្មីមួយ ហើយមិនអាច ប្រើប្រាស់ម៉ូតសក់បែបនេះបាន ហើយលោកក៏សោក ស្តាយដែរ។ លោកបន្ដថា៖ ការតុបតែងខ្លួនក៏ទាមទារ ឲ្យមានការប្រឹក្សាពីអ្នកនៅជុំវិញខ្លួន ពិសេសអ្នកគាំទ្រដើម្បីបង្កើន ការចាប់អារម្មណ៍ អ្វីដែលពិសេសគឺត្រូវហ៊ាន ទទួលយកមតិកែលម្អបែបស្ថាបនា។

សូមបញ្ជាក់ថា៖ លោក លី ឧត្តម មាន វ័យ២០ឆ្នាំ មានឪពុកជាជនជាតិឥណ្ឌា ម្ដាយជាមន្ត្រីយោធានៅក្រសួងការពារជាតិ លោក ទើបតែបោះជំហានចូល សិល្បៈប្រមាណ២ឆ្នាំប៉ុណ្ណោះ ក្រៅពីជាតារាម៉ូតដែល លោកក៏ធ្លាប់សម្ដែងភាពយន្តផងដែរ ។ ក្រៅពីមានការងារសិល្បៈ តារាសម្ដែងកូនកាត់ឥណ្ឌារូបនេះ ក៏ជាម្ចាស់ហាងលក់ផលិតគ្រឿងសាឡនមួយ និងកំពុងសិក្សា រហូតដល់ទៅ២មហាវិទ្យាល័យ គឺ ជំនាញពាណិជ្ជកម្ម និង ឌីហ្សាញ ៕

អត្ថបទដែលជាប់ទាក់ទង