ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកសូទ្រនិគម ដេញប៉ផាប់ចាប់ពភីង ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ

29

 

ស្រុកសូទ្រនិគម ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចំរើនឫទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដេញប៉ផាប់ចាប់ពភីង ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១ គ្រឿង ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វេលាម៉ោង ១៨:០០នាទី ។

បន្ទាប់ពីធ្វើសកម្មភាពឆក់ ជនសង្ស័យបានជិះម៉ូតូគេចយ៉ាងលឿនចូលទឹកដីស្រុកប្រាសាទបាគង ដូច្នេះក្រុមការងារសូទ្រនិគម បានស្នើសុំកិច្ចសហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបញ្ចេញកម្លាំងប្រដេញ រហូតឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ បាននៅវេលាម៉ោង ១៨:៣០នាទី នៅចំណុចភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ទ ត ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មន្រ្តីរាជការ អាសយដ្ឋានបច្ចុប្បន្ននៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជនសង្ស័យចំនួន ០២នាក់ : ១- ឈ្មោះ ខាត់ កក្កដា ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ២- ឈ្មោះ យន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ រួចប្រគល់ជូនជនរងគ្រោះវិញហើយ ព្រមទាំងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង