ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញផឹកស៊ីស្រវឹងស្រា ទាស់ពាក្យសំដីគ្នា រឿងមិនជួយបណ្តេីរម៉ូតូមកពីកន្លែងផឹក ប្អូនប្រុសបានដកកូនកាំបិត ចាក់ទៅលើបងប្រុសរបស់ខ្លួនស្លាប់

43

ខេត្តមណ្ឌលគិរី ៖ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បងប្អូនបង្កើត២នាក់ក្រោយចេញពីផឹកស៊ីម៉ូតូបានខូច ដោយប្អូនប្រុសឲ្យបងបង្កើតជួយបណ្ដើរខ្លួនតែបងប្រុសមិនជួយបណ្ដើរត្រូវប្អូនប្រុសខឹងមួយកំហឹងបានដកកូនកាំបិតចាក់ទៅលើបងប្រុសរបស់ខ្លួនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចផ្ទះចាំចំការក្រោយ អង់តែន០១២ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចឱ្យដឹងថា មានករណីឃាតកម្មដោយចេតនា បណ្ដាលអោយស្លាប់មនុស្សចំនួន ម្នាក់នាក់នៅនិងកន្លែងកើតហេតុ ជនរងគ្រោះខាងលើមានឈ្មោះ ជា សុផល ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក ខាងមុខផ្នែកខាងឆ្វេង ទំហំទទឹង ២សម បណ្តោយ ៤,៥សមជម្រៅ៧,៥សម បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើមូលហេតុបណ្តាលមកពីការផឹកស៊ីស្រវឹងស្រាទាស់ពាក្យសំដីគ្នារឿងមិនជួយបណ្តេីរម៉ូតូមកពីកន្លែងផឹក ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង