ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកចំស្រាកាច កើតជម្លោះកាប់ស្លាប់ ៣នាក់ឪពុកកូន ឯកជនដៃដល់ត្រូវចាប់ខ្លួន

79


កំពង់ចាម៖ ករណីដ៏ព្រៃផ្សៃបំផុត ឪពុកនិងកូន៣នាក់ត្រូវជនដៃដល់ កាប់សម្លាប់យ៉ាងព្រៃផ្សៃ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨
បានតើតឡើងក្នុងភូមថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយសមត្ថកិច្ចចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរងគ្រោះ មាន​គ្នា​៣ នាក់​ត្រូវជា​ឪពុក​និង​កូន​ ឈ្មោះ នី ណុន ភេទ​ប្រុស អាយុ​53 ឆ្នាំ​ជា​ឪពុក​
​ឈ្មោះ ណុន ឆ​វ័ន ភេទ ប្រុស​អាយុ​19​ឆ្នាំ ជា​កូន​ ឈ្មោះ ណុន វី ភេទ​ប្រុស អាយុ 22​ឆ្នាំ​ជា​កូន។ ចំណែក ជនសង្ស័យ មានតែ​ម្នាក់ ឈ្មោះ ឯម ភៀ​ង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។ ពួកគេមានទីលំនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំចាម ស្លាប់នៅនិងកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងប៉ុស្ដ៍នគរបាលរដ្ឋបាលត្រប់ សហការជាមួយកម្លាំងជំនាញស្រុក ឃាត់ខ្លួននិងកសាងសុំណុំរឿងតាមច្បាប់។

ករណីនេះកើតឡើង បន្ទាប់ពី​ពួកគេបាន​ផឹក​ចំ​ស្រា​កាច​ជាមួយគ្នា ហើយក៏​ក្លាយជា​ជម្លោះ​ បើកឆាក​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម ​រវាង​ភាគី​ឪពុក ​រួម​នឹង​កូន​២​នាក់ ​ជាមួយ​ភាគី​ទំនាស់​ ដែល​មាន​គ្នា​តែ​ម្នាក់ បាន​បណ្តាល ឲ្យភាគី​មាន​គ្នា​ច្រើន ​ត្រូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោម​ផ្លែកាំបិតផ្គាក់​ផ្តាច់ជីវិត។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ ឈ្មោះ ឯម ភៀ​ង និង​ឈ្មោះ ណុន វី បាន​ផឹក​ស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​របស់​ឈ្មោះ​ឯម ភៀ​ង​( ជនដៃដល់​) ហើយក៏​ទំនាស់​ពាក្យសំដី និង​វាយ​គ្នា​ទៅវិញទៅមក នៅពេលនោះ ឈ្មោះ ឯម ភៀ​ង បាន​យក កាំបិត​ខ្វែវ របស់ខ្លួន​មក​កាប់​ លើ​ឈ្មោះ ណុន វី បណ្តាលឲ្យ​រងរបួស​បន្តិច​ហើយ ឈ្មោះ​ណុន វី បាន​និយាយថា​មិន​អី​ទេ​ឯង ប៉ុណ្ណឹង​រួច​ក៏​ដើរចេញ​បាត់។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ឈ្មោះ នី ណុន និង ឈ្មោះ ណុន​វីន​មកជា​មួយ​ឈ្មោះ ណុន ឆ​វ័ន ត្រូវជា​ឪពុក បាន​នាំគ្នា​មក​រក​រឿង​ឈ្មោះ ឯម ភៀ​ង​ដល់ផ្ទះ​ ដោយមាន​កាន់​ពូថៅ​និង​ដំបង​ជាប់​នឹង​ដៃ ហើយក៏​បើកឆាក​ប្រយុទ្ធ​គ្នា​ពេលនោះ ឈ្មោះ​ឯម ភឿន ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំងបី បណ្តាលឲ្យ ឈ្មោះ នី ណុន​និង ឈ្មោះ​ណុន ឆ​វ័ន​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​ឈ្មោះ​ណុន វី ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បាធាយ។

សមត្ថកិច្ច បាន ដកហូត​វត្ថុតាង កាំបិតផ្គាក់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឃាត់ ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិ​វិធី៕

អត្ថបទដែលជាប់ទាក់ទង