ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រធានថ្មីនៃទីភ្នាក់ងារ JICA ជប៉ុន ប្រចាំកម្ពុជា និងក្រុមទីប្រឹក្សា បច្ចេក ទេស របស់គម្រោងរៀបចំផែនការអភិវឌ្ឍ វិស័យទឹកស្អាតទីប្រជុំជន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា នុវត្តន៍ បានទទួលជួប លោក SANUI KAZUMAZA ប្រធាន ថ្មី នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា និងក្រុមទីប្រឹក្សា បច្ចេក ទេស របស់គម្រោងរៀបចំផែនការអភិវឌ្ឍ វិស័យទឹកស្អាតទីប្រជុំជនដេីម្បី សម្ដែង ការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សម្តែង ការស្វាគមន៍ និងអបអរសាទរ ចំពោះលោក SANUI KAZUMAZA ប្រធាន នៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលទេីបតែងតាំងថ្មីប្រចាំកម្ពុជា និងសង្ឃឹម ថា តាមរយៈ បេសកកម្ម ការងាររបស់លោក កម្ពុជា -ជប៉ុន នឹងពង្រឹងពង្រីកបានថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែប្រសេីរ ថែមទៀត លេីវិស័យ នានាជាអាទិភាព ជាពិសេស លេីវិស័យ ទឹកស្អាត ដែលភាគីជប៉ុន តាមរយៈ អង្គការ JICA បានដេីរតួយ៉ាងសំខាន់នៅកម្ពុជា ។ ជាក់ស្តែង នាថ្ងៃនេះ ក្រុមបច្ចេក ទេស ជប៉ុនបានបង្ហាញការដាក់ចេញនូវគម្រោងថ្មីមួយទៀតគឺគម្រោងរៀបចំផែនការអភិវឌ្ឍ វិស័យទឹកស្អាត ទីប្រជុំជននៅកម្ពុជា ក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការបច្ចេកទេស ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈ អង្គការ JICA ដែលជាការរួមចំណែកដ៏សំខាន់ ដេីម្បី កម្ពុជា សម្រេច បាន នូវគោលដៅអភិវឌ្ឍវិស័យទឹក ស្អាត សម្រាប់ ឆ្នាំ២០២៥ និងឆ្នាំ២០៣០ ខាងមុខ ។
លោកSANUI KAZUMAZA ប្រធាន ថ្មី នៃអង្គការ JICA ជប៉ុន ប្រចាំ កម្ពុជា និងក្រុមទីប្រឹក្សា បច្ចេក ទេស របស់គម្រោងរៀបចំផែនការអភិវឌ្ឍ វិស័យទឹកស្អាត ទីប្រជុំជន បានបង្ហាញនូវការពេញចិត្តចំពោះការបំ ពេញ បេសកកម្មការងារនៅកម្ពុជា ហេីយនឹងខិតខំអនុវត្តគម្រោងរៀបចំផែនការអភិវឌ្ឍ វិស័យទឹកស្អាតទីប្រជុំជននេះឲ្យបានជោគជ័យ តាមផែនការកំណត់ និងផែនការដែលនៅសេសសល់ និងផែនការថ្មីៗបន្ថែម ទៀត ហេីយក៏បានបង្ហាញនូវការចាប់អារម្មណ៍ និងកត់ត្រាទុក ចំពោះទស្សន:វិស័យ និងអនុសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែល ស្នេីឲ្យអង្គការJICA ពិនិត្យ លទ្ធភាព អភិវឌ្ឍន៍ វិស័យ ទឹកស្អាត មិនត្រឹម តែតំបន់ទីប្រជុំជនទេ តែត្រូវ រួមគ្នារកគ្រប់មធ្យោបាយធ្វេីយ៉ាងណា គិតគូដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ទីជនបទ និងតំបន់ដាច់ស្រយ៉ាល ។ ជាពិសេស គឺខេត្តសៀមរាប ដែលជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ។ ធ្វើ បានយ៉ាងនេះ ដេីម្បីកាត់បន្ថយការយកប្រភពទឹកពីក្រោមដី ដែល នឹង អាចប៉ះពាល់គ្រឹះប្រាសាទនានាជាច្រេីននៅទីនោះផងដែរ ។
គួរបញ្ជាក់ថា តាមរយៈ ការស្នេីសុំរបស់ក្រសួង តាមរយៈ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (CDC) តាំងពីឆ្នាំ ២០១១ មក គម្រោងរៀបចំផែនការអភិវឌ្ឍ វិស័យទឹកស្អាត ទីប្រជុំជននេះ ត្រូវ បានពិភាក្សាលម្អិតជាបន្តបន្ទាប់ហេីយត្រូវម្រេចដោយរាជរដ្ឋាភិបាល គឺ៖-ត្រូវ ប្រេី ប្រាស់ហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ អង្គការ JICA -អង្គភាព គោលដៅ រួមមាន៖អគ្គនាយក ដ្ឋាន ទឹកស្អាត ,មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គភាព រដ្ឋាករទឹកសាធារណ:ទាំងអស់ ដោយ បានជ្រេីស រេីស ខេត្ត កំពត និងខេត្តព្រៃវែង សម្រាប់ ធ្វើ ការ សិក្សា ផែនការ អភិវឌ្ឍ វិស័យ ទឹកស្អាត ថ្នាក់ខេត្ត ។ ក្នុងនោះអង្គភាពរដ្ឋាករទឹកខេត្តកំពតសម្រាប់ធ្វេីការសិក្សាផែនមេ -រយៈពេល អនុវត្ត គម្រោង មានរយ:ពេល ៣ឆ្នាំ គឺចាប់ពីខែឧសភា ឆ្នាំ ២០២៣ ដល់ ខែ ឧសភា ឆ្នាំ ២០២៦ ។