ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញ អោយបានល្អប្រសើរ

121

ភ្នំពេញ៖ លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame បានលើកឡើងថា លោកស្រីគឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ លោកស្រី ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញអោយបានល្អប្រសើរ ជាមួយនិងការចែករំលែកចំណេះដឹងនិងបទពិសោធន៍
ជូនដល់រាជធានីភ្នំពេញ ដើម្បីអោយប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ ។

ការលើកឡើងរបស់លោកស្រីបានធ្វើឡើងនាល្ងាចថ្ងៃទី១៨ ឧសភានេះ ខណៈជួបសម្តែងការគួរសមជាមួយលោកឃួង ស្រេង អភិបាលេាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។

លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) បានមានប្រសាសន៍លើកឡើងថា៖ ស្ថាប័ន SIAAP ជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ ចំពោះគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្រុមការងាររបស់លោកស្រីនឹងទៅពិនិត្យមើលនៅថ្ងៃស្អែកនេះ ។

លោកស្រីបញ្ជាក់ថា (SIAAP)ជាអង្គការមួយ ធ្វើប្រតិកម្មទឹកស្អាត ដោយអង្គការ មានរោងចក្រ៦កន្លែង អង្កការជាដៃគូររបស់ទីប៉ារីស ក្នុងការការប្រែគុណភាពទឹកអោយល្អប្រសើរ ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កុំអោយមានបញ្ហាទឹក ។ លោកស្រីពិតរីករាយ លើការចែកចំណេះដឹងដល់រាជធានីភ្នំពេញ ក្នុងបំណងចង់អោយប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេស បញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា មុនការរាតត្បាតជម្ងឺកូវីដ-១៩ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំង ជាទីក្រុងស៊ីវីល័យ ។ ជម្ងឺកូវីដ-១៩ មិនថា នៅរាជធានីភ្នំពេញ ឬនៅទូទាំងប្រទេសនោះទេ គឺបានរីករាលដាលពាសពេញប្រទេស តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យើងអាចទប់ស្កាត់បាននិងបានបើកសេដ្ឋកិច្ចប្រទេស អោយដំណើរការជាប្រក្រតីឡើងវិញ តែដោយ មានបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន វាក៏បានធ្វើអោយកម្ពុជាប៉ះពាល់សេដ្ឋកិច្ចផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងបានខិតខំប្រឹងប្រែង ប្រែក្លាយទីក្រុងមួយនេះ ជាទីក្រុងមានការអភិវឌ្ឍនិងស៊ីវីល័យ។

លោកឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជា បានទទួលកិច្ចប្រជុំធំៗជាច្រើនទទួលបានជោគជ័យ ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ឧសភា ម្សិលម៉ិញនេះ ប្រទេសកម្ពុជា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យ នេះជាមោទនភាពរបស់យើង ។

លោកឃួង ស្រេង បន្តទៀតថា រាជធានីភ្នំពេញមិនអាចភ្លេចបាន ជាមួយទំនាក់ទំនង់សម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានា និងជាមួយបណ្តាញទីក្រុងទាំងឡាយនៃអាស៊ីអាគ្នេយ៍នៃ AIMF ទីក្រុងប្រើប្រាស់ភាសាភារាំងបានឡើយ។ លោកបញ្ជាក់ថា រាល់ជំនួយរបស់ទីក្រុងប្រើប្រាស់ភាសាភារាំងយើងនឹងយកទៅប្រើប្រាស់អោយចំទិសដៅ ដើម្បីបំរើផលប្រយោជន៍ ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបន្តថា ពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ នៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ស្អែកនេះ ADBនឹងទៅពិនិត្យ ដោយយកចិត្តទុកដាក់ ចំពោះគម្រោងភក់បង្គន់ ហើយADBនឹងយកគម្រោងនេះទៅធ្វើជាគម្រោងសម្រាប់ទៅអនុវត្តតាមបណ្តាលខេត្តផ្សេងទៀត ។

អង្គការ SIAAPនេះបានធ្វើប្រតិកម្មទឹកស្អាតនៅស្ទឹងសែន យើងក៏ចង់អោយអង្គការធ្វើប្រតិកម្មទឹកស្អាតនៅទន្លេសាប នៅពេលដែលយើងមានថវិការគ្រប់គ្រាន់ដើម្បីធ្វើវា។ ទីក្រុងភ្នំពេញជាប់ទន្លេ ដែលយើងត្រូវសិក្សាសម្រាប់អនាគតចំពោះទឹកស្អាត។ នេះបច្ចេកទេសល្អមួយដែលយើងត្រូវយកមកអនុវត្តទៅថ្ងៃអនាគត់ សម្រាប់សុខមាលភាពប្រជាពលរដ្ឋរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង