ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនប្រើហោះយន្ត មកដឹកជនល្មើសជនជាតិចិន ៩១នាក់ យកទៅកាត់ទោសនៅស្រុកវិញ

137


ជនជាតិចិនចំនួន៩១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលអន្តប្រវេសន៍ បញ្ជូនចេញពីកម្ពុជា តាមជើងយន្តហោះពិសេសរបស់ប្រទេសចិន ដែលមកទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ខែតុលានេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក បានថ្លែងថា កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានអន្តោរប្រវេសន៍ បញ្ជូនជនជាតិចិន ចំនួន ៩១នាក់ ទៅប្រទេសកំណើតវិញ ពាក់ព័ន្ធនិងបទល្មើសជំរិតទារប្រាប់តាមប្រព័ន្ឋអ៊ីនធឺណែត (VOIP) និងលក់ផលិតផលក្លែងក្លាយ ព្រមទាំងបន្ទាប់ចូលមករស់នៅគ្មានការអនុញាត្តិនិងមិនមានឯកសារត្រឹមត្រូវ៕


អត្ថបទដែលជាប់ទាក់ទង