ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យចំនួន០២ នាក់ ទៅតុលាការ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរសព្ទ័ដៃ

52

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៤០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ប្រផេះ) ប្រព្រឹត្តនៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ៤០ នាទី និង អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ស្វាយ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១៥អឺ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង៣០ នាទី និងចាប់យកភស្តុតាង ទូរសព្ទ័ដៃជារបស់ជនរងគ្រោះចំនួន ០២ គ្រឿង បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ ហ៊ន់ ម៉េងហ៊ួង ហៅ ពេជ្រ រស្មី ហៅ ស្មី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៧ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅនៅចំណុចម្តុំសឡា ផ្លូវលេខ៨២សេ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០ និង ៤០ នាទី ។

២-ឈ្មោះ កឹម ចាន់សុភ័ក្រ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចក្រោយវិទ្យាល័យជាស៊ីមសាមគ្គី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០ និង ៤០ នាទី ។

ភស្តុតាងចាប់យក
-ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ប្រផេះ គ្មានស៊ីមកាត ចំនួន ០១ គ្រឿង
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ ប្រូម៉េក ពណ៌ ស្វាយ គ្មានស៊ីមកាត ចំនួន ០១ គ្រឿង
ជនរងគ្រោះទី១
-ឈ្មោះ ហ៊ួន សុខឃាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឺង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ប្រផេះ ស៊ីមកាត លេខ ០៩៧ ៩៣០៥ ៤៤៩ និងលេខ ០១៥ ៦៨៤ ៦៧៨ ចំនួន ០១ គ្រឿង

ជនរងគ្រោះទី២
-មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)
-សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ ប្រូម៉េក ពណ៌ ស្វាយ គ្មានស៊ីមកាត ចំនួន ០១ គ្រឿង

ហេតុការណ៍កើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ៤០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ប្រផេះ) ប្រព្រឹត្តនៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ហ៊ួន់ សុខឃាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង មានឈ្មោះ ញ៉ា ភេទប្រុស អាយុប្រហែល២០ ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស-ខៀវ ឆ្នាំផលិត២០២០ឌុបឈ្មោះ ហ៊ន ម៉េងហ៊ួង ហៅ ពេជ្រ រស្មី ហៅ ស្មី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ និងបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស-ខៀវ ឆ្នាំផលិត២០២០ ឌុបឈ្មោះ រ៉ូ ភេទប្រុស អាយុប្រហែល១៧ ឆ្នាំ បានជួបជុំគ្នានៅមុខផ្សារស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចហើយបបួលគ្នាចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

លុះដល់វេលាកើតហេតុខាងលើ ជនសង្ស័យនាំគ្នាជិះម៉ូតូចំណុចកើតហេតុក៏បានឃើញជនរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯងមានដាក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ប្រផេះ នៅហោប៉ៅអាវ ភ្លាមនោះបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជិះម៉ូតូឌុបឈ្មោះ រ៉ូ ក៏បើកម៉ូតូចូលទៅជិត រួចហើយឈ្មោះ រ៉ូ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីមនុស្សប្រុសនោះបានសម្រេច ចំណែកបក្ខពួកជនសង្ស័យផ្សេងទៀតជិះម៉ូតូបិទគូថពីក្រោយ នាំគ្នាជិះម៉ូតូគេចខ្លួន មកដល់ចំណុចមុខផ្សារ មីតថោន ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានជួបឈ្មោះ ណាង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំផលិត ២០២១ ឌុបឈ្មោះ កឹម ចាន់សុភក្រ័ ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ , ឈ្មោះ រិទ្ធ ភេទ ប្រុស អាយុប្រហែល១៧ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំផលិត ២០២១ ម្នាក់ឯង ពេលនោះ ឈ្មោះ រ៉ូ បានហុចទូរសព្ទ័ដែលឆក់បានទៅឲ្យឈ្មោះ ណាង ហើយឈ្មោះ ណាង បានហុចបន្តទៅឲ្យឈ្មោះ កឹម ចាន់សុភក្រ័ ជាអ្នកទុក រួចហើយជនសង្ស័យក៏បបួលគ្នា ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បន្តទៀត ដោយពេលចេញធ្វើសកម្មភាពម្តងទៀតនេះជនសង្ស័យមានគ្នាចំនួន ០៧នាក់ ជិះម៉ូតូចំនួន ០៤ គ្រឿងដូចរៀបរាប់ខាងលើ ។

លុះដល់វេលាម៉ោង ០៦ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ១១៥អឺ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះ ភេទ ស្រី ជនជាតិ ខ្មែរ កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ម្នាក់ឯង មានកាន់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ស្វាយ នៅដៃ ភ្លាមនោះឈ្មោះណាង បើកម៉ូតូឌុបឈ្មោះ កឹម ចាន់សុភក្រ័ ជិះម៉ូតូចូលទៅជិត ហើយឈ្មោះ កឹម ចាន់សុភក្រ័ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះនោះបានសម្រេចម្តងទៀត ។ ចំណែកបក្ខពួកផ្សេងទៀតជិះម៉ូតូបិទគូថពីក្រោយ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង