ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បឹងព្រែកទប់កំពុងរំកិលបាត់បង់ តើនរណា ជាអ្នកទទួលខុសត្រូវ

278

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ នៅថ្ងៃទី១៥តុលា២០១៨ បានបញ្ចេញសារផេកហ្វេសប៊ុកថា បឹងព្រែកទប់កំពុងរំកិលបាត់បង់ តើនរណាជាអ្នកទទួលខុសត្រូវ? បើអនុក្រឹតក៏បានកាពារដែរនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ គួរគិតយ៉ាងណា ស្របពេលលោកជាអ្នក ទទួលដឹងឮផងដែរ…..?

លោកបន្តថា ក្នុងនាមខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង
ផ្តល់យោបល់មួយរូប សូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការចាក់ដី លុបបឹងព្រែកទប់ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ ក្នុងន័យនេះដែរ ខ្ញុំសូមអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយទប់ស្កាត់សកម្មភាព
ការចាក់ដីលុបបឹងព្រែកទប់ផង ដោយហេតុបឹងព្រែកទប់នេះ មានសារសំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរ រស់នៅក្នុងខេត្តព្រះសីហនុនេះ។

ចំណែកលោកវីល្លាម កាង បានសរសេរថា បឹងព្រែកទប់ក្រុងព្រះសីហនុ កំពុងបានត្រូវគេចាក់ដីលយ ចូលម្ដងបន្តិចៗក្រោមរូបភាពអភិវឌ្ឍន៍ , អាជ្ញាធរក្រុងព្រះសីហនុ ត្រូវពិនិត្យមេីលករណីនេះឲ្យមានប្រសិទ្ធភាព ក្រែងលោអភិវឌ្ឍន៍លយចូលបឹងដែលមានទំហំ ១៦,៣ ហិកតា ដែលកំពុងការពារដោយអនុក្រឹត្យ ១៨៧ អនក្រ ប្រក ។

ហ្វេសប៊ុក Vanny Seven បានលើកឡើងថា
ជិតរលាយរលត់បាន សម្រេចហើយ បើប្រឹងទាំងថ្ងៃទាំងយប់ម្លឹងៗនោះ បឹង​ព្រែក​ទប់​នៅ​ក្បែរអូរ​តែល​៧​ជាន់​ ក្រុង​ព្រះសីហនុ​ ជា​ស្នា​ព្រះ​ហស្ថ​របស់​សម្តេច​ឪ។ មតិ​ខ្លះ​គិត​ថា​ ជា​បឹង​ធម្មជាតិ​ តែ​ការ​ពិត​ជា​ដៃព្រែក​សមុទ្រ​ធម្មជាតិ​មែន​ តែ​បាន​កែ​ប្រែ​ ពេល​ដែល​សម្តេច​ព្រះ​នរោត្តម​សីហនុ​(សម្តេច​ឪ​យេីង​)​ រៀបចំ​កសាង​ក្រុង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​នេះ​ឡេីង​ ក្រុម​អ្នក​វិស្វករ​ ស្ថាបត្យករ​ បានសាង​សង់​ទំនប់​បង្ហៀរ​ទឹក​ ដោយ​ទប់​ព្រែក​នេះ​ នៅ​ត្រង់​ចំណុច​ស្ពាន​អូរ​តែល​ប្រាំពីរ​ជាន់​ ដេីម្បី​យក​ទឹក​ប្រេី​ប្រាស់ផ្គត់ផ្គង់​ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​គេ​ហៅ​ថា​(ព្រែក​ទប់​ៗ) រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។
គ្រប់​សម័យកាល​ បឹង​នេះ​ មិន​មាន​អ្នក​ណា​ហ៊ាន​បំ​ផ្លាញ​ រំលោភ​បំពាន​លុប់យក​ឡេីយ​ តែ​ឥឡូវនេះ​ ខ្ញុំ​មិន​ហ៊ាន​ប​ញ្ចេញ​ឈ្មោះ​ចំ​ៗ​ទេ​ ព្រោះ​ខ្លាច​ជេត​រ៉ូយ​ ប៉ុន្តែ​គេ​ដឹង​គ្រប់​ៗ គ្នា​ថា​ សុទ្ធ​តែ​ជា​មន្រ្តី​ធំ​ៗ​ ឃុបឃិត​គ្នា​ ទន្ទ្រាន​លុប​យក​បឹង​នេះ​ ចែក​គ្នា។ ល។
គ្រឿង​ចក្រ​ស្តារ​បឹង​បួ​រ​ ព្រែក​ ប្រឡាយ​ អូរ របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​ បាន​មក​ដល់​ហើយ​ តែ​មេីល​ទៅ​ ដូចជា​តូច​ៗ​ពេក​ តេី​កាយ​ស្តារ​បឹង​នោះ​រួច​ដែរ​? បេី​ការ​ចាក់​ដី​លុប​បឹង​នេះ​ នៅ​បន្ត​ទាំង​យប់​ទាំង​ថ្ងៃ​ដូច​នេះ​?

នេះបើតាមការបង្ហោះរបស់គណនី មួយដែលមានឈ្មោះថា យុទ្ធជន តេជោ បានបញ្ជាក់ថា “បឹងព្រែកទប់តំបន់ទឹកស្អាត១៦ហិកតា ដែលបន្សល់ទុកមក និងជាស្នាប្រហស្ថតាំងពីជំនាន់សម្តេចតា ឥឡូវលោកមេខេត្តបច្ចុប្បន្នគាត់ បានចាត់ចែងយកជាសម្បត្តិជឯកជនអស់១១ហិកតាហេីយ សល់តែ៥ហិកតាទៀតកំពុងចែកគ្នាតែមិនទាន់ដាច់ស្រេច តែយ៉ាងណាគង់តែអស់ជាមិនខាន ថ្ងៃអនាគតដ៏ខ្លីខេត្តព្រះសីហនុ ប្រឈមនឹងខ្វះទឹកស្អាតជៀសមិនផុត ក្រុមអ្នកបច្ចេកទេសជប៉ុន បានទៅសិក្សាហេីយ ទំហំដែលនៅសល់៥ហិតានោះ តូចពេក ទោះជាធ្វេីឱ្យជ្រៅយ៉ាងណាក៏មិនអាចផលិតទឹកស្អាតបានដែរ វាទាល់តែលោកឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលងាប់ ទៅអាចយកទ្រព្យសម្បត្តិ ទៅតាមបានទាំងនោះ គាត់ព្រមប្រគល់មកឱ្យជាសម្បត្តិរដ្ឋវិញ ទេីបអាចផលិតទឹកស្អាតប្រេីប្រាស់ ក្នុងខេត្តវិញបាន តែមិនបាច់សង្ឃឹមទេ ព្រោះដីដែលគេបន្លំយកបាននោះកំពុងឡេីងថ្លៃកប់ពពកឯណោះ”។

បឹងព្រែកទប់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ រក្សាការពារទុកជាតំបន់អភិរក្ស ប៉ុន្តែនៅតែមានអ្នកមានអំណាចចាក់រំលោភយក៕

អត្ថបទដែលជាប់ទាក់ទង