ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះស្រាយរឿងគំនុំដោយប្រើដំបងឫស្សី ក្រុមជនដៃដល់ចំនួន​៣​នាក់ត្រូវឃាត់ខ្លួន ក្រោយពេលវាយ​ប្រហារ ទៅលើជនរងគ្រោះម្នាក់​រហូតបាត់បង់ជីវិត

114

នៅ ថ្ងៃទី១៣ ខែ តុលាឆ្នាំ២០១៨វេលា ម៉ោង១៧និង៣0នាទី នៅចំណុចក្រុមទី ២០ភូមិគោកត្រប់ ឃុំ តាម៉ឺនស្រុកថ្មគោល ខេត្តបាត់​ដំបង​ មានករណីឃាតកម្ម មួយកើត​ឡើង បង្កដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន ៣ នាក់បាន​ប្រើប្រាស់ដៃ​និងដំបងឫស្សី​ វាយទៅ លើជនរងគ្រោះឈ្មោះអេង មិថុនា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​ដោយសារ រឿងគំនុំរហូតស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ​បង្អែកស្រុកថ្មគោល ។

​ ក្នុងពេលមានករណីនេះ កើតឡើងនិងអនុវត្ត តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋានន គរបាលខេត្ត​បាត់ដំបង​ លោកវរសេនី​ឯក​ ផង់​ សុ ភាព​ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលធ្វើ ការស្រាវជ្រាវជាបន្ទាន់ រហូតធ្វើការឃាត់ខ្លួនក្រុមជនដៃដល់ទាំងបីនាក់ រួមមានៈ ១-ឈ្មោៈភឿន ផាដែន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល (វាយនិងដៃ) ២-ឈ្មោៈវ៉ាន ភារៈភេទប្រុសអាយុ ២៧ឆ្នាំនៅភូមិសំរោង តាម៉ឺនស្រុកថ្មគោល(វាយនិងដំបងឫស្សី) និង៣-ឈ្មោៈកែវ ខុមភេទប្រុសអាយុ ២៨ឆ្នាំភូមិសំរោង តាម៉ឺនស្រុកថ្មគោល (វាយនិងដំបងឫស្សី)
បានប្រើប្រាស់ដំបងឫស្សីវាយទៅលើ។ វត្ថុតាងដែលដកហូតបានមានគល់ឫស្សីចំនួន១​ រីឯក្រុមជនដៃដល់ទាំង៣នាក់ នៅថ្ងៃទី១៥តុលានេះ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ ចាត់ការតាមផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង