ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខនារីកម្ពុជាឆ្លងផុតវគ្គ Top20 បន្តទៅវគ្គ Top10 ចាប់ពីម៉ោងនេះរហូតដល់ថ្ងៃ២៥ តុលា

270


ភ្នំពេញ៖ បេក្ខនារីបវរកញ្ញា ឌី លីកា ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិកម្ពុជា «ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ» បានឆ្លងផុតវគ្គ២០ប្រទេស (Top20) ដែលមានឈុតតំណាងជាតិល្អដាច់គេហើយ នាល្ងាចថ្ងៃទី២៥ ខែតុលានេះ និងកំពុងបន្តទៅវគ្គ១០ប្រទេស (Top10) ដែលមានឈុតតំណាងជាតិល្អដាច់គេ ចាប់ពីម៉ោងនេះរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។

បើតាមលោក មែ វិចិត្របុត្រ នាយកចាត់ការទូទៅនៃក្រុមហ៊ុន Attract advertising ដែលជាក្រុមហ៊ុនរៀបចំដឹកនាំបេក្ខនារីកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Grand International នោះ បានឱ្យដឹងថា គណៈកម្មការវាយតម្លៃរបស់ Miss Grand International បានចាប់ផ្ដើមដំណើរការបោះឆ្នោតគាំទ្រទៀតហើយ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែតុលានេះ (ម៉ោងនៅមីយ៉ាន់ម៉ា) រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ដើម្បីចម្រាញ់យកបេក្ខនារីបវរកញ្ញាមកពី១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេ។

លោកបញ្ជាក់ថា ការជ្រើសរើសយកបេក្ខនារីមកពី១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេនេះមាន ២របៀប ក្នុងនោះ ៥ប្រទេស ជ្រើសរើសតាមរយៈការវាយតម្លៃរបស់គណៈកម្មកាតវាយតម្លៃរបស់ Miss Grand International និង ៥ប្រទេសទៀត ជ្រើសរើសតាមរយៈការ Like និង Share ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook។

ជាមោទនភាពផងដែរ សម្រាប់ជាតិកម្ពុជាយើង ដែលបានការឆ្លងផុតវគ្គ Top20 ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេ ពិសេសឈុតសម្លៀកបំពាក់តំណាងជាតិរបស់កម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រខ្ពស់ផុតគេតែម្ដង។

បេក្ខនារីបវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា នៅតែត្រូវការកម្លាំងចិត្ត និងការ Like និង Share ពីសំណាក់ជនរួមជាតិខ្មែរទាំងអស់គ្នាបន្តទៀត។ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រសម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top20 ដែរគឺ៖

ទី១៖ ចូលទៅកាន់លីង៖ ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។ ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។

ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។

ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានជាការស្រេច៕

អត្ថបទដែលជាប់ទាក់ទង