ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សម្តែងក្តីកង្វល់ធ្ងន់ធ្ងរ ចំពោះការចង់ដកប្រព័ន្ធអនុគ្រោះពន្ធ “EBA” ពីប្រទេសកម្ពុជា

175


ភ្នំពេញ៖ ក្រោយពីបានជ្រាបអំពីសេចក្តីប្រកាសដែលលោកស្រី បានធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ (សេចក្តីប្រកាស) រួចមក សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) សូមសម្តែងក្តីកង្វល់ធ្ងន់ធ្ងរ អំពីដំណើរការឆ្ពោះ ទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម។

ប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ស្ថាប័ននៅទ្វីបអឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកម្មអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។

លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប “អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ” (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ ផ្នែកពាណិជ្ជកម្មយូរអង្វែង របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។

លិខិតរួមនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ “យើងទទួលស្គាល់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយ ត្រូវបានធ្វើឡើងដើម្បីព្យួរ ឬដកហូតឋានៈអនុគ្រោះ EBA ពីប្រទេសកម្ពុជានៅក្នុងឡើយទេ ហើយយើងនៅតែសង្ឃឹមថា នឹងមានការចរចាបន្តទៅទៀត ដើម្បីស្វែងរកឱ្យឃើញនូវវិធីកាន់តែប្រសើរសម្រាប់ឆ្លើយតប ទៅនឹងក្តីកង្វល់នានារបស់សហភាពអឺរ៉ុប”៕

អត្ថបទដែលជាប់ទាក់ទង