ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ជម្រើសដែលរដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញ ដើម្បីអោយរាជធានីក្លាយជាទីក្រុងលំហរបៃតង កាត់បន្ថយហានិភ័យ

156

ភ្នំពេញ៖ ខណៈដែលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មានការរីចម្រើនខ្ពស់ មានសំណង់អាគារតូចធំ អាគាខ្ពស់ៗ ក៏ដូចជាបុរីសំណង់ផ្សេងៗ រីកដុះដាលមិនឈប់ឈរ នោះរដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញជាជម្រើស២ ដើម្បីអោយរាជធានីក្លាយជាទីក្រុងលំហរបៃតងកាត់បន្ថយហានិភ័យនៅគឺការថែទាំដើមឈើការកាត់លះដើមឈើដែរចាស់ទ្រុឌទ្រោម និងការបង្កើនការដាំដើមឈើបន្ថែម។

នេះបើតាមការបញ្ជាក់អោយដឹងក្នុងកិច្ចប្រជុំ
ពាក់ព័ន្ធជាមួយនឹងបញ្ហាលំហរបៃតង កាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានី ដោយមានវត្តមានអភិបាលខណ្ឌទាំង១២ មន្ត្រីជំនាញ និងមន្ទីរអង្គភាពផ្សេងៗ ចំណុះអោយរាជធានីមួយចំនួនទៀត។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់អោយដឹង ក្រោយកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះបានពិភាក្សាអំពីកិច្ចការមួយចំនួន ពាក់ព័ន្ធជាមួយនឹងបញ្ហាលំហរបៃតង ក៏ដូចជាបញ្ហាដើមឈើ ដែលយើងត្រូវយកចិត្តទុកដាក់គិតគូរ ពិសេសផ្តោតទៅលើបញ្ហាសុវត្ថិភាព ព្រោះយើងមើលឃើញថា រដូវវស្សាចាប់ផ្តើមសំរាប់ឆ្នាំ២០១៨នេះ ។ លោកថា កន្លងមកថ្មីៗនេះ យើងបានមើលឃើញ ពីការកើតមាននូវឧប្បត្តិហេតុមួយចំនួន នៃការដួលរលំដើមឈើ។ នៅក្នុងនោះដែរក្រុមការងារដែលផ្តួចផ្តើមដោយ លោកអភិបាលបានពិភាក្សាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធជាមួយមូលហេតុ ដែលមានការងាប់ និងដួលរលំនៃដើមឈើ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ពីមូលហេតុចម្បងមួយចំនួន មើលឃើញថា ភាគច្រើននៃការបាក់រលំគឺ កើតចេញពីអាយុកាល ឫក៏ភាពសឹករេចរឹលចាស់ទ្រុឌទ្រោម របស់ដើមឈើនីមួយៗ ដែលស្រប់ទៅនឹងការទទួលរងកម្លាំងខ្យល់ភ្លៀងកន្រ្តាក់ផ្សេងៗនោះ ដែលធ្វើឲ្យទីតាំងដើមឈើមួយចំនួនដួលរលំ។

លោកម៉េត មាសភក្តី បន្តទៀតថា ជុំវិញបញ្ហាដើមឈើបាក់រលំ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកអភិបាលបានសរុប នឹងធ្វើការដាក់ចេញនូវទិសដៅមួយចំនួន គឺ ទី ១ពាក់ព័ន្ធជាមួយមន្ទីរទាំងពីរ ដែលជាសេនាទីការផ្ទាល់របស់រដ្ឋបាលរាជធានីភ្នំពេញ គឺមន្ទីរសាធារណការ ដែលមានអង្គភាពសួនច្បារដើមឈើជាសេនាធិការ មន្ទីរកសិកម្ម ដែលមានរដ្ឋបាលព្រៃឈើជាចំណុះ ត្រូវរួមគ្នាបង្កើតក្រុមការងារមួយសម្រាប់ចុះពិនិត្យវាយតម្លៃអំពីគុណភាព ស្ថានភាព នៃដើមឈើដែលយើងមាន
នៅក្នុងរាជធានីភ្នំពេញ ហើយនឹងលើកជាគម្រោង
ដើម្បីជាការៀបចំកែលំអរឡើងវិញ ពោលគឺ ប្រសិនបើដើមឈើណាមានសភាពទ្រុឌទ្រោមខ្លាំង យើងត្រូវដកចេញ កាប់ចេញមុនវាបាក់រលំដួល បង្ករទៅជាគ្រោះថ្នាក់ដោយយថាហេតុហេតុផ្សេងៗ ទៅលើទ្រព្យសម្បត្តិ ឫក៏អាយុជិវិតមនុស្ស។ ចំពោះ
ទីតាំងខ្លះទៀតដែលទាមទារ អោយយើងមានការថែបំប៉ន ឫក៏រៀបចំគិតគូដាក់ជីបំប៉នសុខភាពដើមឈើឲ្យមានភាពប្រសើរ ឫក៏យើងគ្រាន់តែកាប់រះមែកចេញ ដើម្បីឲ្យមែកដែលពុកផុយចាស់ត្រូវបានកាប់ចោលនោះ លាស់មែកជាថ្មីដែលមានសុខភាពល្អមានកម្លាំងរឹងមាំទ្រទ្រង់បានប្រសើរជាងមុន ជាមួយស្ថានភាពខ្យលភ្លៀងកន្ត្រាក់ផ្សេងៗនោះ ក៏យើងត្រូវរៀបចំគិតគូដែរ។
លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ការ
មើលថែទាំដើមឈើ ជាកិច្ចការដែលបានជម្រាបជូនខាងលើនេះ ជាកិច្ចការទី១ ដែលអង្គប្រជុំបានពិភាក្សា ។ ដោយឡែក កិច្ចការទី ២ គិតគូរពង្រីក ឫក៏ដាំបន្ថែមនូវតំបន់បៃតង ឫលំហរបៃតង ឲ្យមានច្រើនថែមទៀតនៅក្នុងរាជធានីភ្នំពេញ ស្រប់តាមផែនការមានស្រាប់ ដែលលោកអភិបាល បានយកចិត្តទុកដាក់ ហើយបានឲ្យអភិបាលរងទទួលបន្ទុក២រូប ធ្វើការប្រជុំពិភាក្សាគិតគូរលើកគម្រោងឡើងវិញបន្ថែមទៀត ទីតាំងណា ផ្លូវណា ដែលយើងគ្រោងនឹងដាំដើ

មឈើអ្វី ផ្លូវណា ទីតាំងដែលត្រូវបន្ថែមដើមឈើ ។
លោកបន្តទៀតថា រុក្ខជាតិបន្ថែម ការដាំដើមឈើលើលំហរបៃតងនេះ គឺក្នុងន័យបង្កើនសោភ័ណភាពទីក្រុងភ្នំពេញ ស្របជាមួយនឹងសំណង់អគារដែលធំស្កឹមស្កៃ ដែលមានស្រាប់ ហើយយើងត្រូវដឹងថាដើមឈើ គឺបង្កើតអ៊ុកស៊ីហ្សែននៅពេលថ្ងៃ វាជាចំណែកមួយសម្រាប់ផ្តល់ឲ្យមនុស្ស សត្វដែលមានជីវិតទាំងអស់ ហើយវាស្រូបទៅវិញ នូវឧស្ម័នជាតិពុលផ្សេងៗ ដែលកើតចេញពីផ្សែងឧស្សាហកម្ម និងម៉ូតូរថយន្តផងដែរ នៅក្នុងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង