ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបអនុស្សាវរីយ៍៦៥ឆ្នាំ ជប៉ុននឹងរៀបចំកម្មវិធី “ខែមិត្តភាពកម្ពុជា-ជប៉ុន”

116


ភ្នំពេញ ៖ ដើ​ម្បី​ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃខែមិត្តភាពកម្ពុជា-ជប៉ុន ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំកម្មវិធី “ខែមិត្តភាពកម្ពុជា-ជប៉ុន” ចាប់ពីថ្ងៃ​ទី១៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ខែមិត្តភាពកម្ពុជា-ជប៉ុន នារសៀលថ្ងៃទី ១៦ ខែតុលា​ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាស៍ថា នេះជាលើកដំបូងហើយ ដែលស្ថានទូតជប៉ុនប្រចាំ កម្ពុជារៀប ចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងដើ​ម្បី​ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃខែមិត្តភាពកម្ពុជា-ជប៉ុន។
ព្រឹត្តិការណ៍នេះស្ថាន​ទូតជប៉ុនប្រចាំកម្ពុជានឹងរៀបចំ ”ខែមិត្តភាពកម្ពុជា-ជប៉ុន” ចាប់ពីថ្ងៃ​ទី ១៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានកម្មវិធីផ្សេងៗជាច្រើន ក្នុងនោះចំពោះស្ថានទូតជប៉ុននឹងរៀបចំព្រឹត្តិការណ៍ពីរ ទាក់ទងនឹងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ដូចជាទី១-គឺការប្រកួតធ្វើបទបង្ហាញ ជាក្រុមដោយនិស្សិតសាកលវិទ្យាល័យ ក្រោមប្រធានបទ អនាគតកម្ពុជា ៣០ឆ្នាំក្រោយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដើម្បីជ្រើសរើសនិស្សិតទៅចូលរួមកម្មវិធី JENESYS នៅប្រទេសជប៉ុន។ ទី២-នៅថ្ងៃទី៣១ ខែតុលា ការប្រកួតបាល់ទាត់មិត្តភាព រវាងកីឡាករ ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ដឹកនាំដោយគ្រូបង្វឹកជប៉ុនលោក Mizushima និងកីឡាករបាល់ទាត់សិស្សវិទ្យាល័យ មកពីសាលាសហព័ន្ធកីឡាបាលទាត់ជប៉ុននៅ Fukushima។

ស្ថានទូតជប៉ុនសហការជាមួយទីភ្នាក់ងារទេ​ស​​ចរណ៍ជាតិជប៉ុន(JNTO)នឹង រៀបចំពិព័រណ៍ទេស​ចរណ៍​ជប៉ុន នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨​។ ក្រៅពីនេះ ក៏មានការចូលរួមពីសមាគមអតីតនិស្សិត មកពីប្រទេសជប៉ុន មជ្ឈមណ្ឌលកិច្ច សហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ពីគណៈកម្មការរៀបចំមហោ​ស្រពបុងអូដូរី និងសមាគមជនជាតិជប៉ុននៅកម្ពុជា ពីមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ពីតំណាងទីភ្នាក់ងារ JNTO ការិយាល័យតំណាងប្រចាំទីក្រុងបាងកក និងពីគណៈកម្មការរៀបចំយុទ្ធនាការសម្អាតទីក្រុង រៀបចំឱ្យមានសន្និសីទASCOJA រៀបចំពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន រៀបចំជាមហោស្រពភាពយន្តជប៉ុន រៀបចំជាពិព័រណ៍ទេសចរណ៍ជប៉ុន និងរៀបចំយុទ្ធនាការសម្អាតទីក្រុងផងដែរ។

លោកហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ​កម្ពុជា បានលើកឡើងថា ចាប់តាំងពីបើកដំណើរការជើងហោះហើរត្រង់ (ភ្នំពេញ-តូក្យូ) នៅឆ្នាំ២០១៦ ចំនួនអ្នកធ្វើដំណើ​រពីកម្ពុជា ទៅជប៉ុន កើនឡើងចំនួនពី៣.៦០០នាក់ នៅឆ្នាំ២០១២។ ១.៧០០០នាក់ នៅឆ្នាំ ២០១៧។ ដោយឡែកប្រជាជនជប៉ុន ក៏បានមករស់នៅកម្ពុជាប្រមាណ ៣៥០០នាក់ផងដែរ។ លោកឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ ប្រជាជនកម្ពុជា និងកាន់តែស្គាល់ពីព្រឹត្តិការណ៍នៃ ”ខែមិត្តភាពកម្ពុជា-ជប៉ុន”នេះថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង