ប្រកាសឲ្យគណនី Facebook ឈ្មោះ Doctor Care បញ្ឈប់ការផ្សព្វផ្សាយផលិតផលឱសថ និងគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាតជាបន្ទាន់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្តីពីការហាមឃាត់ គណនីឈ្មោះ Doctor Care ផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក រៀងរាល់ថ្ងៃ មានគណនី ឈ្មោះ Doctor Care កំពុងផ្សព្វផ្សាយ លក់ផលិតផលឱសថ និងផលិតផលគ្រឿងសំអាង ជាច្រើនមុខ ដោយគ្មានការត្រួតពិនិត្យគុណភាព និងការចុះបញ្ជិកា គ្មានលេខប្រវេទន៍ គ្មានក្រុមហ៊ុននាំចូល និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលនោះឡើយ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ សូមប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងនោះ ហើយក្រុមហ៊ុនត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ចែកចាយ និងត្រូវប្រមូលផលិតផលទាំងអស់ មកវិញដើម្បីទម្ទេចចោល។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី ដែលនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលខុសច្បាប់ ទាំងអស់ ទៅតាមច្បាប់៕
សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលដូចខាងក្រោម ៖