ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចាញ់សឹង្ហបូរីទាំងមិនអស់ចិត្ត

107


​ភ្នំពេញ:ក្រុមជម្រើសជាតិកម្ពុជាប្រកួតកំដៅសាច់ដុំ ចាញ់ក្រុមជម្រើសជាតិ សឹង្ហបូរី១ទល់២កាលពី
យប់ថ្ងៃទី១៦តុលា លើទឹកដីខ្លួនឯងទាំងមិនអស់ចិត្ត ។
​នេះជាការប្រកួតកំដៅសាច់ដុំដ៏មានសាឬសំខាន់មួយ ជាមួយក្រុមខ្លាំងក្នុងតំបន់អាស៊ានមុនព្រឹត្តិ
ការណ៍ AFF Suzuki Cup 2018 ឈានមកដល់ ។សម្រាប់កីឡាការចាញ់-ឈ្នះគឺជារឿងកីឡាតែអ្វីដែលជា
មោទនភាពនោះគឺសំដីរបស់គ្រូក្រុមគូបដិបក្ខបាន បង្ហាញថាក្រុមកម្ពុជាពិតជាក្រុមមួយខ្លាំងខុសពីមុនមែន ។
លោកFandi Ahmadគ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរីបាន ចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិជា
មួយក្រុមម្ចាស់ផ្ទះកម្ពុជានេះ គឺជាការធ្វើតេស្ដសមត្ថភាពកូនក្រុមដ៏ល្អ ដើម្បីត្រៀមពានរង្វាន់ AFF Suzuki Cup 2018 ព្រោះកម្ពុជា ពិតជាខ្លាំង និងរីកចម្រើនច្រើន ពិសេសគឺការលេងក្នុងល្បឿនលឿនតែម្ដង ។
​លោកថ្លែងបែបនេះក្នុងសន្និសីទបន្ទាប់ពីបញ្ចប់ការប្រកួត ដែលក្រុមរបស់លោកបានយកឈ្នះលើ
ក្រុមកម្ពុជា២ ទល់១នោះ។លោក Fandi Ahmad បាននិយាយថា «ជាការពិតការលេងជាមួយក្រុមកម្ពុជា គឺបានផ្ដល់ផលលំបាកច្រើន ពិសេសកម្ពុជាលេងលឿនតែនេះ គឺជាផលវិជ្ជមានមួយសម្រាប់ក្រុមរបស់លោក ដែលអាចធ្វើតេស្ដកីឡាករមួយចំនួន សម្រាប់ជ្រើសរើសទៅបោះជំរុំនៅជប៉ុន ត្រៀមពាន Suzuki Cup ។
​លោកចាត់ទុកថាទម្រង់លេងរបស់កម្ពុជា ពិតជាមានការរីកចម្រើនច្រើនមែន» ។
បន្ទាប់ពីជួបក្រុមកម្ពុជាហើយនោះ លោក Fandi Ahmad នឹងដឹកនាំកូនក្រុមរបស់ខ្លួន ទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសជប៉ុនប្រមាណកន្លះខែទៀត ដើម្បីពង្រឹងសមត្ថភាពត្រៀមពានដ៏ធំប្រចាំតំបន់នេះ ៕

អត្ថបទដែលជាប់ទាក់ទង