ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្តឹបចោរម្នាក់ កាប់ជនរងគ្រោះ យកខ្សែ ក

85

ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស កាប់យកខ្សែ ក ដោយឃាត់ខ្លួនក្តឹបចោរម្នាក់។

ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួល លើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៣:១០នាទីនៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឿម កូវ ភេទប្រុស អាយុ ១៧ ឆ្នាំមានទីលំនៅភូមិចុងអូរ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពកាប់យកខ្សែ ក ពីជនរងគ្រោះចំនួន២ នាក់ គឺ ១ ឈ្មោះ ឡាំង លាក់ ភេទប្រុសអាយុ១៨ ឆ្នាំមានទីលំនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសត្រង់កដៃឆ្វេងរយៈប្រវែងប្រហែល ៣ សង់ទីម៉ែត្រ។ ២ ឈ្មោះ ផាត សុភី ភេទប្រុសអាយុ ១៩ ឆ្នាំមានទីលំនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសត្រង់ក្បាលរយះប្រវែង ១០ សង់ទីម៉ែត្រ ដេរ ៦ ថ្នេរ កាលពីថ្ងៃទី 15 ខែតុលាឆ្នាំ 2018 នៅចំណុចមុខមន្ទីរពេទ្យវិសាលសុខ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានប្រគល់ជនសង្ស័យខាងលើឲ្យទៅ ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង