ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបង្រ្កាបរថយន្តកែច្នៃ១គ្រឿង ដឹកឈើខុសច្បាប់សុក្រមជាង៣០ដុំនៅស្រុកជាំក្សាន្ត

182

 

ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានចុះបង្ក្រាបរថយន្តកាមរីកែច្នៃ១គ្រឿង ដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា រថយន្តកាមរីកែច្នៃ១គ្រឿង ដែលដឹកឈើខុសច្បាប់ ត្រូវសមត្ថកិច្ចបង្រ្កាបបាននោះ ពាក់ស្លាកលេខ កណ្ដាល 2A-0625 ពណ៌ទឹកប្រាក់ ចំណែកឈើដែលមាននៅក្នុងរថយន្តចំនួន ៣៥ដុំជាប្រភេទឈើសុក្រម។

បច្ចុប្បន្នវត្ថុតាងរថយន្តកាមរីកែច្នៃ១គ្រឿង រួមទាំងឈើសុក្រម ៣៥ដុំ ត្រូវបាននាំយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង